ថ្ងៃព្រហស្បតិ៍ ១ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងក្រុមការងារមន្ទីរពេទ្យបានទទួលស្វាគមន៍ក្រុមជំនាញវិស្វករអញ្ជើញមកពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីពិភាក្សាការងារ និងពិនិត្យមើលស្ថានភាពអគារដែលជាជំនួយឥតសំណងរបស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០១០ ។
នៅក្នុងឱកាសនោះដែរលោក សាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យ បានធ្វើរបាយការណ៍ស្តីពីការ ខូចខាតមួយចំនួនជូនអ្នកជំនាញវិស្វករ JICA ដើម្បីជ្រាបជាព័ត៌មានអំពីស្ថានភាពអគារបច្ចុប្បន្ន ។
បន្ទាប់មកក្រុមវិស្វករ JICA រួមជាមួយក្រុមការងារមន្ទីរពេទ្យ បានចុះពិនិត្យមើលស្ថានភាពអគារជាក់ស្តែង ។




















