Showing posts with label JICA. Show all posts
Showing posts with label JICA. Show all posts

ក្រុមជំនាញវិស្វករអញ្ជើញមកពីអង្គការ JICA ចុះពិនិត្យស្ថានភាពអគារដែលជាជំនួយឥតសំណងរបស់អង្គការ JICA

ថ្ងៃព្រហស្បតិ៍ ១ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងក្រុមការងារមន្ទីរពេទ្យបានទទួលស្វាគមន៍ក្រុមជំនាញវិស្វករអញ្ជើញមកពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីពិភាក្សាការងារ និងពិនិត្យមើលស្ថានភាពអគារដែលជាជំនួយឥតសំណងរបស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០១០ ។

នៅក្នុងឱកាសនោះដែរលោក សាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យ បានធ្វើរបាយការណ៍ស្តីពីការ ខូចខាតមួយចំនួនជូនអ្នកជំនាញវិស្វករ JICA ដើម្បីជ្រាបជាព័ត៌មានអំពីស្ថានភាពអគារបច្ចុប្បន្ន ។

បន្ទាប់មកក្រុមវិស្វករ JICA រួមជាមួយក្រុមការងារមន្ទីរពេទ្យ បានចុះពិនិត្យមើលស្ថានភាពអគារជាក់ស្តែង ។























កិច្ចប្រជុំរវាងលោកប្រធានមន្ទីរពេទ្យជាមួយក្រុមការងារគម្រោង JICA

 

ថ្ងៃសុក្រ ១៣ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានរៀបចំកម្មវិធីប្រជុំរវាងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមជាមួយក្រុមការងារគម្រោង JICA ក្នុងគោលបំណង៖  ១.) ដើម្បីស្វែងយល់ពីលក្ខណៈអេពីដេមីសាស្ត្រនៃជំងឺឆ្លងអាទិភាព ទៅតាមពេលវាលា ទី កន្លែង នឹងមនុស្ស To understand the epidemiology of priority infectious diseases by time, place and person. ២.) ដើម្បីរកឃើញនិងទប់ស្កាត់នូវបណ្តែករណីឬការផ្ទុះជំងឺដែលអាចកើតមាន ដើម្បី បង្ការកុំឲ្យ outbreaks to prevent additional cases and deaths. sor
៣.) ដើម្បីតំរង់ទិសការអភិវឌ្ឍន៍គោលនយោបាយត្រួតពិនិត្យនិងបង្ការជំងឺឆ្លងដោយរួម ទាំងការគៀងគរធនធានថវិកា To help help guide policy development to prevent and control infectious diseases including financial advocacy.





អង្គការ JICA បានឧបត្ថម្ភ សម្ភារៈការិយាល័យ មួយចំនួនដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

 ថ្ងៃពុធ ៤ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ អង្គការ JICA បានឧបត្ថម្ភ សម្ភារៈការិយាល័យ មួយចំនួនដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រួមមាន Computer Laptop ចំនួន០១គ្រឿង និង ម៉ាស៊ីន Printer Color ចំនួន ០១គ្រឿង ។






អង្គការ JICA ដែលបានចុះមកធ្វើទស្សនៈកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

ថ្ងៃសុក្រ ១៣ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេត្យបង្អែកខេត្តកំពង់ចាម និងលោកសាស្ត្រាចារ្យជំនួយ ថាន់ សុវណ្ណដេត អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រួមទាំងលោក លោកស្រី មន្ត្រីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មកពីផ្នែកពាក់ព័ន្ធមួយចំនួនទៀតបានទទួលស្វាគមន៍គណៈប្រតិភូអញ្ជើញមកពីអង្គការ JICA  ដែលបានចុះមកធ្វើទស្សនៈកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បី សិក្សានិង ធ្វើការប៉ាន់ប្រមាណពីតម្រូវការបណ្តុះបណ្តាល ស្តីពីជំងឺមិនឆ្លង និង ផ្តល់សេវាទាំងនេះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

















































Page Menu