យោងសេចក្តីសម្រេចរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាមចុះថ្ងៃចន្ទ ១១ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ។
នៅព្រឹកថ្ងៃសុក្រ ១៥ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានរៀបចំកម្មវិធីប្រកាសការតែងតាំងមន្ត្រីរាជការ ជាប្រធានផ្នែក អនុប្រធានផ្នែក នាយសាល នាយសាលរង នៅតាមផ្នែកមួយចំនួនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដូចខាងក្រោម៖
១. លោកវេជ្ជបណ្ឌិត គុណ ទីណា អត្តលេខមន្ត្រី 1890300427 ឋានន្តរស័ក្តិមន្ត្រីសុខាភិបាល ជាន់ខ្ពស់ ថ្នាក់លេខ២ មុខងារបច្ចុប្បន្នជាអនុប្រធានផ្នែកជំងឺទូទៅ ត្រូវបានតែងតាំង ជាប្រធានផ្នែក ផ្តល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។
២. លោកវេជ្ជ.ឯកទេស ងួន វឌ្ឍនៈ អត្តលេខមន្ត្រី 1850300406 ឋានន្តរស័ក្តិមន្ត្រីសុខាភិបាល ជាន់ខ្ពស់ដើមខ្សែថ្នាក់លេខ២ បច្ចុប្បន្នជាអនុប្រធានផ្នែកជំងឺកុមារ ត្រូវបានតែងតាំងជា ប្រធានផ្នែក ជំងឺកុមារជំនួសលោកវេជ្ជ. ឃាង ច័ន្ទឫទ្ធា ដែលបានចូលនិវត្តន៍។
៣-លោកវេជ្ជ.ឯកទេស តឹក សុភ័ក្ត្រ អត្តលេខមន្ត្រី 1790300535 ឋានន្តរស័ក្តិមន្ត្រីសុខាភិបាល ជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ៤ ត្រូវបានតែងតាំងជា អនុប្រធានផ្នែកជំងឺកុមារ ។
៤-លោកស្រីវេជ្ជ. ហេង សូរិយា អត្តលេខមន្ត្រី 2890300432 ឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ ខ្ពស់ដើមខ្សែថ្នាក់លេខ៤ ត្រូវបានតែងតាំងជា អនុប្រធានផ្នែកសង្គ្រោះបន្ទាន់ ។
៥-លោក ស៊ុយ ប៊ូថង អត្តលេខមន្ត្រី 1880300182 ឋានន្តរស័ក្តិមន្ត្រីសុខាភិបាលមធ្យមដើមខ្សែ ថ្នាក់លេខ១ ត្រូវបានតែងតាំងជានាយសាលរង នៃផ្នែកសង្គ្រោះបន្ទាន់ ។
៦. លោក កាក់ ចាន់ស៊ី អត្តលេខមន្ត្រី 1860300272 ឋានន្តរស័ក្តិមន្ត្រីសុខាភិបាលមធ្យមដើមខ្សែ ថ្នាក់លេខ៣ ត្រូវបានតែងតាំងជានាយសាលផ្នែកវិទ្យុសាស្ត្រ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។
៧. លោកស្រី មុត សុវណ្ណារ៉ា អត្តលេខមន្ត្រី 2700300140 ឋានន្តរស័ក្តិមន្ត្រីសុខាភិបាលមធ្យម ដើមខ្សែ ថ្នាក់លេខ៣ ត្រូវបានតែងតាំងជានាយសាលរង ផ្នែកសម្ភព-រោគស្ត្រី នៃមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម ។
៨. លោកស្រី ឃីម ឆេងគាវ អត្តលេខមន្ត្រី 2910300235 ឋានន្តរស័ក្តិមន្ត្រីសុខាភិបាលមធ្យម ដើមខ្សែ ថ្នាក់លេខ៤ ត្រូវបានតែងតាំងជានាយសាលរងផ្នែកវះកាត់(ក) នៃមន្ទីរពេទ្យបង្អែកខេត្ត កំពង់ចាម ។
៩. លោក ម៉ាង ប៉ូទាង អត្តលេខមន្ត្រី 1910300147 ឋានន្តរស័ក្តិមន្ត្រីសុខាភិបាលមធ្យមដើមខ្សែ ថ្នាក់លេខ៤ ត្រូវបានតែងតាំងជានាយសាលរងផ្នែកវះកាត់(ខ)នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។















