Friday, January 6, 2023

លោកវេជ្ជបណ្ឌិត ម៉ែន ប៊ុនណាន អនុប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម និង លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានទទួលស្វាគមន៍ និងសំដែងការគួសម លោកជំទាវ គ្រុយ លាងស៊ីម

 


ថ្ងៃសុក្រ ១៥ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ម៉ែន ប៊ុនណាន អនុប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម តំណាងឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម  និងលោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ព្រមទាំងលោក លោកស្រី ប្រធានផ្នែក នាយសាល មន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដែលពាក់ព័ន្ធ បានទទួលស្វាគមន៍ និងសំដែងការគួសម លោកជំទាវ គ្រុយ លាងស៊ីម នាយយិកាកិតិយស អង្គការហត្ថាវេជ្ជសាស្ត្រ និងក្រុមការងារ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីពិភាក្សាការងារ ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលជំនាញ Ostéopathie ជូនដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិកា ឆ្មប នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ 

សូមបញ្ជាក់ផងដែរថា អង្គការហត្ថាវេជ្ជសាស្ត្រ មានគោលបំណងចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ដើម្បីសុខមាលភាពសង្គម និងលើកកំពស់វិស័យសុខាភិបាលជូនដល់ប្រជាជនកម្ពុជា ដោយខិតខំចូលរួមសហការជាមួយស្ថាប័នពាក់ព័ន្ធនានាដើម្បីផ្តល់ការថែទាំផ្នែកលំនឹងសរីរាង្គដល់កុមារតាមមជ្ឈមណ្ឌលកុមារកំព្រា និងដល់កុមារដែលមានបញ្ហាលំនឹងសរីរាង្គធ្ងន់ធ្ងរ ព្រមទាំងមនុស្សពេញវ័យនៃមជ្ឈមណ្ឌលទាំងនោះ ។ លើសពីនោះគឺផ្តោតសំខាន់លើការផ្តល់និងការផ្ទេរចំណេះដឹងផ្នែកជំនាញព្យាបាលលំនឹងសរីរាង្គនេះជូនដល់អ្នកវិជ្ជាជីវៈផ្នែកសុខាភិបាលនៅកម្ពុជា ដើម្បីឲ្យពួកគេអាចក្លាយជាអ្នកជួយ និងអ្នកបណ្តុះបណ្តាលដែលមានជំនាញវិជ្ជាជីវៈ ដោយសហការក្នុងភាពជាដៃគូរជាមួយសហគម DOCOSTEOCAM ប្រទេសបារាំង ។













Site Search