១.ការថែទាំអ្នកជំងឺ (Patient Care)
ក. ការគោរព និងសេចក្តីថ្លៃថ្នូរ (Respect and Dignity) ៖
ប្រព្រឹត្តចំពោះអ្នកជំងឺទាំងអស់ដោយការគោរព សេចក្តីថ្លៃថ្នូរ និង ក្តីមេត្តា ដោយមិនគិតពីប្រវត្តិ ជំនឿ ស្ថានភាពសុខភាពរបស់ពួកគេឡើយ ។
ខ. ការសម្ងាត់ (Confidentiality) ៖
រក្សាការសម្ងាត់នៃព័ត៌មានអ្នកជំងឺគ្រប់ពេលវេលា ស្របតាមស្តង់ដារ ច្បាប់ និងក្រមសីលធម៌
គ. គុណភាពនៃការថែទាំ (Quality of Care)៖
ផ្តល់នូវគុណភាពខ្ពស់បំផុតនៃការថែទាំ ធានាសុវត្ថិភាពអ្នកជំងឺ និងប្រកាន់ខ្ជាប់នូវការអនុវត្តផ្អែកលើភស្តុតាង ។
ផ្តល់នូវគុណភាពខ្ពស់បំផុតនៃការថែទាំ ធានាសុវត្ថិភាពអ្នកជំងឺ និងប្រកាន់ខ្ជាប់នូវការអនុវត្តផ្អែកលើភស្តុតាង ។
២.ក្រមសីលធម៌វិជ្ជាជីវៈ (Professional Conduct)
ក. សុចរិតភាព (Integrity)៖
អនុវត្តការងារប្រកបដោយភាពស្មោះត្រង់ និង សុច្ចរិតភាព ក្នុងអន្តរកម្មវិជ្ជាជីវៈទាំងអស់ ។
អនុវត្តការងារប្រកបដោយភាពស្មោះត្រង់ និង សុច្ចរិតភាព ក្នុងអន្តរកម្មវិជ្ជាជីវៈទាំងអស់ ។
ខ. សមត្ថភាព (Competence)៖
រក្សា និង បង្កើនចំណេះដឹង និងជំនាញវិជ្ជាជីវៈ តាមរយៈការអប់រំ និងការបណ្តុះបណ្តាលជាបន្តបន្ទាប់ ។
គ. ទំនួលខុសត្រូវ (Accountability)៖
ទទួលខុសត្រូវចំពោះសកម្មភាព និងការសម្រេចចិត្ត ហើយរាយកាណ៍នូវអាកប្បកិរិយាទាំងឡាយណាដែលគ្មានសីលធម៌ ឬខុសច្បាប់ ។
៣.សហការ និងការងារជាក្រុម (Collaboration and Teamwork)
ក. ការគោរពចំពោះមិត្តរួមការងារ (Respect for Colleagues)៖
ប្រព្រឹត្តចំពោះមិត្តរួមការងារទាំងអស់ ដោយការគោរព និង ជំរុញបរិយាកាសការងារដែលសហការគ្នា។
ខ. ការប្រាស្រ័យទាក់ទង (Communication)៖
ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងបើកចំហរជាមួយមិត្តរួមការងារ អ្នកជំងឺនិងក្រុមគ្រួសាររបស់ពួកគេ។
គ. អន្តរវិជ្ជាជីវៈ (Interdisciplinary Approach)៖
ធ្វើការសហការជាមួយអ្នកជំនាញសុខាភិបាលផ្សេងទៀត ដើម្បីផ្តល់ការថែទាំបានយ៉ាងទូលំទូលាយ ។
៤.ការសម្រេចចិត្តប្រកបដោយក្រមសីលធម៌ (Ethical Decision-Making)
គោរពសិទ្ធិរបស់អ្នកជំងឺក្នុងការសម្រេចចិត្ត ដោយផ្តល់ព័ត៌មានអំពីការថែទាំរបស់ពួកគេ។
ខ. ការមិនបង្កគ្រោះថ្នាក់ (Non-Maleficence)
ជៀសវាងការបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ និងព្យាយាមកាត់បន្ថយហានិភ័យ
ធ្វើសកម្មភាពដែលមានប្រយោជន៍ល្អបំផុតសម្រាប់អ្នកជំងឺ លើកកម្ពស់សុខុមាលភាព និងសុខភាពរបស់ពួកគេ ។
៥.ភាពអនុលោម និងបទដ្ឋានច្បាប់ (Compliance and Legal Standards)
ប្រកាន់ខ្ជាប់នូវច្បាប់ បទបញ្ជា និងគោលនយោបាយរបស់មន្ទីរពេទ្យដែលពាក់ព័ន្ធទាំងអស់ ។
ខ. ការរាយការណ៍ (Reporting)
រាយការណ៍ភ្លាមៗ រាល់ការរំលោភលើបទដ្ឋានសីលធម៌ ឬតម្រូវការច្បាប់នានា ។
គ. តម្លាភាព (Transparency)
ធានានូវតម្លាភាពក្នុងការចេញវិក័យប័ត្រ ការអនុវត្តន៍ហិរញ្ញវត្ថុ និងនីតិវិធីថែទាំអ្នកជំងឺ ។
៦.ទំនួលខុសត្រូវចំពោះសហគមន៍ Community Responsibility
លើកកម្ពស់សុខភាពសាធារណៈ និងចូលរួមក្នុងការផ្សព្វផ្សាយ និងអប់រំសហគមន៍។
ខ. ការគ្រប់គ្រងបរិស្ថាន (Environmental Stewardship)
អនុវត្តសកម្មភាពដែលកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងលើកកម្ពស់និរន្តរភាព។
គ. ទំនួលខុសត្រូវសង្គម (Social Responsibility)
តស៊ូមតិដើម្បីយុត្តិធម៌សង្គម និងធ្វើការដើម្បីកាត់បន្ថយវិសមភាពសុខភាពនៅក្នុងសហគមន៍។