ក. សិទ្ធិអតិថិជន
នៅពេលស្វែងរកការព្យាបាល អតិថិជនមានសិទ្ធិដូចខាងក្រោម៖
នៅពេលស្វែងរកការព្យាបាល អតិថិជនមានសិទ្ធិដូចខាងក្រោម៖
១. សិទ្ធិស្មើភាព និងសិទ្ធិមិនរើសអើងគ្រប់បែបយ៉ាង
- សិទ្ធិទទួលសេវាប្រកបដោយគុណភាពទៅតាមស្ដង់ដាជាតិដែលបានកំណត់ដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិ ពណ៌សម្បុរ សាសនា ភាសា អាយុ ភេទ ស្ថានភាពគ្រួសារ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពសង្គមនិងនិន្នាការនយោបាយឡើយ។
២. សិទ្ធិក្នុងការទទួលព័ត៌មាននិងការអប់រំសុខភាព
- មានសិទ្ធិទទួលព័ត៌មានអំពី សេវាដែលមាន ម៉ោងពេលធ្វើការ ចរាចរអតិថិជន និង តំលៃសេវា ការលើកលែងបង់ថ្លៃ ព្រមទាំងរបៀបរបបនៃការបង់ថ្លៃផងដែរ។
- សិទ្ធិក្នុងការស្នើសុំនូវឯកសារសង្ខេបអំពីរោគវិនិច្ឆ័យ ការថែទាំព្យាបាល និងលទ្ធផលនៃការវិភាគអមវេជ្ជសាស្រ្ដ នៅពេលចាកចេញពីមូលដ្ឋានសុខាភិបាល។
- សិទ្ធិទទួលបាននូវការអប់រំសុខភាព ជាពិសេសទាក់ទងទៅនឹងការការពារ និង ការលើកកំពស់សុខភាព។
៣. សិទ្ធិក្នុងការទទួលការថែទាំ និងព្យាបាលជម្ងឺ
- សិទ្ធិក្នុងការទទួលការថែទាំព្យាបាលដែលសមស្របទៅតាមតំរូវការសុខភាពរបស់គាត់ដោយរាប់ទាំងការការពារ និងលើកកំពស់សុខភាពផងដែរ។ អតិថិជនមានសិទ្ធិទទួលបាននូវការយកចិត្ដទុកដាក់ ជាពិសេស ក្នុងករណីដែលត្រូវការសង្រ្គោះបន្ទាន់។
- មានសិទ្ធិក្នុងការទទួលការយកចិត្ដទុកដាក់ដោយការគោរព និងដោយភាពថ្លៃថ្នូរសមស្របទៅនឹងទំនៀមទំលាប់ និងសីលធម៌ នៅអំឡុងពេលធ្វើរោគវិនិច្ឆ័យ និងពេល ព្យាបាល។
៤. សិទ្ធិក្នុងការរក្សាភាពអាថ៌កំបាំង
៥. សិទ្ធិក្នុងការទទួលភាពឯកជន
- មានសិទ្ធិទទួលបាននូវការរក្សាអាថ៌កំបាំងនូវរាល់ពត៌មានទាំងអស់របស់គាត់ ទាក់ទងទៅនឹងស្ថានភាពសុខភាព រោគវិនិច្ឆ័យ សភាពជំងឺ ការព្យាបាល និងព័ត៌មានផ្ទាល់ខ្លួនដទៃទៀត សូម្បីតែក្រោយពីគាត់ស្លាប់ក៌ដោយ។
៥. សិទ្ធិក្នុងការទទួលភាពឯកជន
- អតិថិជនដែលមកពិនិត្យសំរាកព្យាបាលនៅមូលដ្ឋានសុខាភិបាលមានសិទ្ធិទទួល បានភាពបិទបាំងសមរម្យនៅមូលដ្ឋានសុខាភិបាលដែលគាត់ប្រើប្រាស់ជាពិសេស នៅពេលដែលអ្នកផ្ដល់សេវាធ្វើការពិនិត្យសព៌ាង្គកាយ និងនៅពេលព្យាបាល។
៦. សិទ្ធិក្នុងការជ្រើសរើស និងការយល់ព្រម
- អតិថិជនអាចមានសិទ្ធិក្នុងការជ្រើសរើស ឬផ្លាស់ប្ដូរមូលដ្ឋានសុខាភិបាល គ្រូពេទ្យព្យាបាល ឬអ្នកផ្ដល់សេវាដទៃទៀតបាន។ អតិថិជនដែលជាស្រ្តីភេទ មានសិទ្ធិ ជ្រើសរើសអ្នកផ្តល់សេវាដែល ជាស្រ្តីដូចគ្នាបានក្នុងកាលៈទេសៈសមស្រប។
- អតិថិជនមានសិទ្ធិមិនព្រមទទួល ឬផ្អាកការព្យាបាល និងអន្ដរាគមន៍វេជ្ជសាស្រ្ដនានាបាន។
៧. សិទិ្ធក្នុងការចេញយោបល់ និង ការចូលរួម
- អតិថិជនមានសិទ្ធិក្នុងការបញ្ចេញមតិយោបល់ទាក់ទងទៅនឹងសេវាថែទាំព្យាបាលដែលគេបានទទួលកន្លងមក។
- អតិថិជនមានសិទ្ធិក្នុងការចូលរួមរៀបចំផែនការ និងវាយតំលៃសេវាសុខាភិបាល និងផ្ដល់យោបល់អំពីគុណភាព និងលក្ខណៈដែលសេវាបានផ្ដល់កន្លងមក។
- អតិថិជនមានភារៈកិច្ចទទួលខុសត្រូវក្នុងការអនុវត្ដន៍នូវរាល់វិធានការការពារ និងលើកកំពស់សុខភាពដែលបានផ្ដល់ដោយអ្នកផ្ដល់សេវាសុខភាពដែលរួមមានការអនុវត្ដន៍នូវរបៀបរបបរស់នៅប្រកបដោយសុខភាពសម្រាប់ខ្លួនឯង និងសម្រាប់អ្នកដែលរស់នៅក្នុងបន្ទុក ។
- អតិថិជន ឬអ្នកតំណាង ទទួលខុសត្រូវក្នុងការសាកសួរទៅអ្នកផ្ដល់សេវាសុខភាពដើម្បីបញ្ជាក់បំភ្លឺអោយបានយល់ច្បាស់នូវការណែនាំ ឬព័ត៌មានផ្សេងៗ ដែលផ្ដល់ដោយអ្នកផ្ដល់សេវាសុខាភិបាល ។
- អតិថិជនទទួលខុសត្រូវក្នុងការផ្ដល់ព័ត៌មានដែលមានលក្ខណៈត្រឹមត្រូវ និងពេញលេញ ទាក់ទងទៅនឹងស្ថានភាពសុខភាពរបស់ខ្លួនឯង និងត្រូវបង្ហាញនូវរាល់កំណត់ត្រា ឬឯកសារទាំងឡាយដែលមានស្ដីពីជម្ងឺរបស់ខ្លួន នៅពេលទៅពិនិត្យព្យាបាលនៅមូលដ្ឋានសុខាភិបាល។
- អតិថិជនទទួលខុសត្រូវក្នុងការគោរពតាមការណែនាំ និងការព្យាបាលរបស់អ្នកផ្ដល់សេវាសុខាភិបាល ហើយផ្ដល់ព័ត៌មានទៅអោយអ្នកផ្ដល់សេវាប្រសិនបើគេមិនអាចធ្វើតាមការណែនាំ ឬការព្យាបាល។
- អតិថិជនត្រូវទទួលខុសត្រូវក្នុងការផ្ដល់ពត៌មានត្រឡប់ពិតប្រាកដទៅ អ្នកផ្ដល់សេវា សុខាភិបាលដោយខ្លួនឯងផ្ទាល់ ឬតាមរយៈបងប្អូនញាតិមិត្ដ ឬតាមរយៈគណៈកម្មការដែលជាតំណាងរបស់ខ្លួន ក្រុមទ្រទ្រង់សុខភាពភូមិ អ្នកស្ម័គ្រចិត្ដភូមិ ។