ក្រមប្រតិបត្តិចំពោះមន្ត្រីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

 ១. ពេលវលាធ្វើការ
  • មន្ត្រីរាជការទាំងអស់ត្រូវធ្វើការពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ
  • ពេលព្រឹកពីម៉ោង៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី
  • ពេលល្ងាចពីម៉ោង ០១:៣០នាទី ដល់ម៉ោង ១៧:៣០នាទី
  • ថ្ងៃឈបប់សម្រាកគឺថ្ងៃសៅរ៍ អាទិត្យ និងបុណ្យជាតិផ្សេងៗ
២.ការចុះហត្ថលេខាវត្តមាន
  • ពេលព្រឹកម៉ោង ៧:១៥ដល់ម៉ោង៧:៣០ នាទីពេលចេញម៉ោង ១១:១៥នាទី ដល់ម៉ោង ១១:៣០នាទី
  • ពេលរសៀលពីម៉ោង ១៣:៣០ដល់ម៉ោង ១៣:៤៥នាទី ពេលចេញម៉ោង ១៧:១៥នាទីដល់ម៉ោង១៧:៣០នាទី
  • ពេលម៉ោងយាមយប់ម៉ោង២០:០០ ដល់ម៉ោង២១:០០នាទី ពេលព្រឹកពីម៉ោង៥:០០នាទី ដល់ម៉ោង៦:០០នាទីព្រឹក
  • មិនអនុញ្ញាតឲ្យអ្នកផ្សេងចុះហត្ថលេខាជំនួសទាំងក្នុងម៉ោងធ្វើការពេលព្រឹក និង ពេលរសៀល រួមទាំងក្នុងម៉ោងធ្វើការថ្ងៃ និងម៉ោងធ្វើការយប់ ប្រចាំការដាច់ខាត
៣.ការធ្វើការងារប្រចាំការ
  • បុគ្គលិកធ្វើការ ត្រូវមានវត្តមានជាប់ជានិច្ច២៤ម៉ោង ក្នុងម៉ោងធ្វើការ  ប្រចាំការ នៅតាមផ្នែកនីមួយៗដែលមន្ទីរពេទ្យបានកំណត់
  • ចំពោះផ្នែកបម្រើសេវាជំនួយវេជ្ជសាស្ត្រត្រូវធ្វើការ៨ម៉ោង/ថ្ងៃ (៤០ម៉ោង/សប្តាហ៍)ត្រូវមកយាមតាមកាលកំណត់របស់មន្ទីរពេទ្យ
  • បុគ្គលិកមិនត្រូវបែងចែកវេនធ្វើការប្រចាំការក្នុងក្រុមធ្វើការរបស់ខ្លួនឡើយ ។ រាល់ការធ្វើការជំនួសគ្នាចាំបាច់ត្រូវមានលិខិតបញ្ចាក់ ប្តូរវេនធ្វើការ (ពាក្យសុំប្តូរវេនធ្វើការ)
៤.សម្លៀកបំពាក់ ឯកសណ្ឋាន
  • ត្រូវស្លៀកពាក់សមរម្យពេលមកបំពេញការងារ ជាពិសេសពេលប្រជុំនិងកម្មវិធីផ្សេងៗ
  • ចំពោះមន្ត្រីធ្វើការនៅសេវាគ្លីនិក ត្រូវស្លៀកពាក់ឯកសណ្ឋានពេទ្យ និង មានស្លាកឈ្មោះសម្គាល់ខ្លួនជាប្រចាំទៅតាមមុខដំណែងនីមួយៗឲ្យបានត្រឹមត្រូវក្នុងម៉ោងធ្វើការ
  • ចំពោះមន្ត្រីបម្រើសេវាជំនួយវេសាស្ត្រត្រូវមានឯកសណ្ឋានតាមផ្នែកសាមី និងមានពាក់ស្លាកឈ្មោះ សម្គាល់ខ្លួនទៅតាមមុខដំណែងរៀងៗខ្លួនក្នុងម៉ោងធ្វើការ
៥.ការបជុំ
  • ចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ប្រធានផ្នែក អនុប្រធានផ្នែក នាយសាល នាយសាលរង គ្រូពេទ្យព្យាបាលទាំងអស់ ត្រូវចូលរួមប្រជុំរៀងរាល់ពេលព្រឹក
  • ពេលវេលាប្រជុំពេលព្រឹក ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ប្រព្រឹត្តទៅ ចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង៨:០០នាទី
  • មន្ត្រីរាជការទាំងអស់ ត្រូវចូលរួមប្រជុំស្តាប់របាយការណ៍និងចូលរួមផ្ដល់យោបល់ដើម្បីដោះស្រាយបញ្ហាដែលកើតមាននៅតាមផ្នែកនីមួយ
  • ចំពោះមន្ត្រីដែលចូលធ្វើការថ្ងៃនេះត្រូវចូលរួមប្រជុំ ចំនួន ៥០%នៃចំនួនអ្នកធ្វើការតាមផ្នែកនិង៥០%ទៀតត្រូវនៅប្រចាំការតាមផ្នែករបស់ខ្លួន
  • ចំពោះមន្ត្រីដែលចប់ពីការងារប្រចាំការតាមផ្នែកថ្ងៃនេះត្រូវចូលរួមប្រជុំ ចំនួន ៥០%នៃចំនួនអ្នកធ្វើការតាមផ្នែកនិង៥០%ទៀតត្រូវនៅប្រចាំការតាមផ្នែករបស់ខ្លួនរហូតដល់ការប្រជុំបានចប់
  • តាមផ្នែកទាំងអស់ក្នុងមន្ទីរពេទ្យត្រូវមានកម្មវិធីប្រជុំប្រចាំខែនៅសប្តាហ៍ទី៤នៃខែ ដើម្បីដោះស្រាយ បញ្ហាតាមផ្នែកសាមី ដោយមានរបាយការណ៍ រួចបញ្ចូនរបាយការនោះទៅថ្នាក់ដឹកនាំមន្ទីរពេទ្យ មន្ត្រីរាជការទាំងអស់
  • រួមមានថ្នាក់ដឹកនាំមន្ទីរពេទ្យ រហូតដល់មន្ត្រីជួល ត្រូវចូលរួមប្រជុំវិសាមញ្ញតាមតម្រូវ ការរបស់មន្ទីរពេទ្យ
  • មិនអនុញ្ញាតយកពេលវេលា និង ទីកន្លែងធ្វើការដើម្បីចូលរួមប្រជុំ ក្នុងន័យបម្រើផលប្រយោជន៍បុគ្គល ក្រុមហ៊ុនឱសថនានា ឬ គណបក្សនយោបាយណាមួយឡើយ
  • តាមផ្នែកផ្តល់សេវាគ្លីនិកនីមួយៗត្រូវមានកម្មវីធីអប់រំសុខភាពឲ្យបាន២ដង/សប្តាហ៍ដល់អតិថិជន
៦. ការសុំច្បាប់ឈប់សម្រាក
  • ការសុំច្បាប់អនុញ្ញាតឈប់សម្រាកការងារចាប់ពី៥ថ្ងៃឡើងទៅ ត្រូវមានការឯកភាពពីប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម
  • ត្រូវមកបម្រើការងារជាធម្មតាក្រោយពីដាក់ពាក្យ សុំព្យួរការងារ សុំផ្ទេរទីកន្លែងធ្វើការ ឬច្បាប់ឈប់ សម្រាកលំហែមាតុភាព រហូតមានសេចក្ដីសម្រេចពីក្រសួងសុខាភិបាល
  • ចំពោះមន្ត្រីរាជការទាំងនោះក្រោយ ពីសម្រាកការងារហើយ ត្រូវមកបង្ហាញខ្លួននៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ដើម្បីយកលិខិត អនុញ្ញាតចូលបម្រើការងារតាមអង្គភាពដើមវិញ
៧. ការទុកដាក់យានជំនិះនិងរក្សាមេត្រីភាពបរិស្ថាន
  • ត្រូវចូលរួមធានាសុវត្ថិភាពការត្រួតពិនិត្យការចម្លងរោគ ធ្វើអនាម័យក្នុងផ្នែក និង បរិវេណមន្ទីរពេទ្យ ព្រមទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តឲ្យមានភាពបៃតង តាមផ្នែកនីមួយៗតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីឲ្យមានមេត្រីភាពបរិស្ថានក្នុងបរិវេណមន្ទីរពេទ្យ
  • ត្រូវចូលរួមបំបាត់សំបកដបទឹកសុទ្ធនិងកន្ទុយបារីក្នុងទីធ្លាមន្ទីរពេទ្យដើម្បីរក្សាបរិស្ថានស្អាត
  • ត្រូវទុកយានយន្តគ្រប់ប្រភេទឲ្យមានសណ្តាប់ធ្នាប់ ចំពោះកង់ម៉ូតូត្រូវទុកដាក់ ក្នុងរោងផ្ញើកង់ម៉ូតូ
  • ចំពោះរថយន្ត ត្រូវចតឲ្យមានរបៀបរៀបរយតាមគំនូសទីតាំងកំណត់របស់មន្ទីរពេទ្យបានគ្រោងទុក
៨. ការថតរូបភាព
  • ហាមថតរូបភាពផ្សេងៗនិងថតសំឡេង ក្នុងមន្ទីរពេទ្យដោយគ្មានការអនុញ្ញាតពីថ្នាក់ដឹកនាំមន្ទីរពេទ្យ
៩. ការដាក់ពិន័យ
  • មន្ត្រីរាជការទាំងឡាយណា ដែលមិនគោរពតាមបទបញ្ជាផ្ទៃក្នុង ដូចមានចែងខាងលើនេះត្រូវទទួលពិន័យតាមបទបញ្ញត្តិរបស់មន្ទីរពេទ្យ
 

Page Menu