ថ្ងៃអង្គារ ៧ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកសាស្រ្តាចារ្ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និង លោក អ៊ុំ ស៊ីថាត អនុប្រធានផ្នែករដ្ឋបាលនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ជាជំនួយការ បានចូលរួមធ្វើបទបង្ហាញអំពីការអនុវត្ត និងសមិទ្ធផលក្នុងនាមជាបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ ល្អជាងគេទាំង៥ ក្នុងចំណោមមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ និង បានធ្វើការឆ្លើយតបបានយ៉ាងល្អ ច្បាស់លាស់ ក្បោះក្បាយ និងមានភាពជឿជាក់ រួមជាមួយ ឥរិយាបទ សមរម្យ ចំពោះការចោទជាសំណួរពីគណៈកម្មការចំនួន៣សំនួរដោយផ្តោតលើ ១). ការងារគ្រប់គ្រងថវិការបស់មន្ទីរពេទ្យ ២). ការតៀមខ្លួន និងការចាត់ចែងធនធានមនុស្ស សម្រាប់អភិវឌ្ឍមន្ទីរពេទ្យឲ្យក្លាយទៅជាមន្ទីរពេទ្យតំបន់នាពេលអនាគត ៣). ការចាត់ចែងរៀបចំមេត្រីភាពបរិស្ថានមន្ទីរពេទ្យ ក្រោមការពិនិត្យវាយតម្លៃដោយផ្ទាល់ពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាននៃ គ.វ.ជ. ព្រមទាំងគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

























