ព្រឹកថ្ងៃចន្ទ ៦ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងក្រុមការងារ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានរៀបចំពិធីសុំសេចក្តីសុខ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរពេទ្យទាំងអស់ព្រមទាំងសុំ ពរជ័យ សិរីសួរស្តី និង ជ័យជំនះ នៅពេលចូលរួម ធ្វើបទបង្ហាញសម្រាប់ការពិនិត្យវាយតម្លៃសម្រេចចុងក្រោយរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាលភ្នំពេញ ។ ពិធីនេះត្រូវបានរៀបចំឡើងនៅខាងមុខរូបសំណាក ព្រះបាទជ័យវរ័្មនទី៧ និងព្រះភូមិមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។















