ថ្ងៃចន្ទ ១៤ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រុមការងារផ្នែកមន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដឹកនាំដោយលោកសាស្ត្រាចារ្យ ជំនួយ ថាន់សុវណ្ណដេត អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយក្រុមការងារដើម្បីទប់ស្កាត់ភាពស៊ាំរបស់មេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិកនៃក្រសួងសុខាភិបាល ក្នុងគោលបំណងដើម្បីចុះអភិបាលតាមដានភាពសុំាឪសថ ប្រឆាំងមេរោគនិងពិនិត្យ-វាយតម្លៃមន្ទីរពិសោធន៍មីក្រូសាស្រ្ត និងមើលទិន្នន័យAMRនៅក្នុងត្រីមាសទី៤ឆ្នាំ២០២៤។
នៅក្នុងជំនួបនោះក្រុមការងារបានពិភាក្សាលើរបៀបវារៈមួយចំនួនដូចជា៖ ១) បទបង្ហាញសកម្មភាពនិងទិន្នន័យមីក្រូឆ្នាំ២០២៤ និង ទិន្នន័យPPS ៤រដូវកាល ២) ចុះវាយតម្លៃមន្ទីរពិសោធន៍មីក្រូសាស្រ្ត ៣) ស្រង់និងពិនិត្យទិន្នន័យមន្ទីរពិសោធន៍មីក្រូសាស្រ្តរយះពេល៣ខែ ៤) ប្រជុំជាមួយថ្នាក់ដឹកនាំនិងផ្តល់ព័ត៌មានត្រឡប់ជាមួយលទ្ធផលវាយតម្លៃ
សមាសភាពចូលរួមមាន ប្រធានផ្នែកមន្ទីរពិសោធន៍ អនុប្រធានផ្នែក បុគ្គលិកមីក្រូ ប្រធានAMS និងសមាជិកមួយចំនួន ព្រមទាំងក្រុមAMR ផងដែរ ។



