ប្រជុំរៀបចំត្រៀមលក្ខណៈដើម្បីចូលរួមប្រឡងប្រណាំងអង្គភាពផ្តល់សេវាគំរូដំណាក់កាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ថ្ងៃព្រហស្បតិ៍ ២ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានរៀបចំកម្មវិធីប្រជុំ ក្រោមការ សម្របសម្រួល របស់លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ 

កម្មវិធីប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីរៀបចំត្រៀមលក្ខណៈដើម្បីចូលរួមប្រឡងប្រណាំងអង្គភាពផ្តល់សេវាគំរូដំណាក់កាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។  

សមាសភាពចូលរួមនៅក្នុងកម្មវិធីប្រជុំរួមមាន៖ថ្នាក់ដឹកនាំមន្ទីរពេទ្យ លោក លោកស្រី ក្រុមការងាររៀបចំមន្ទីរពេទ្យសម្រាប់ចូលរួមការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ។ 

អង្គប្រជុំបានពិភាក្សាគ្នាលើរបៀបវារៈមួយចំនួនរួមមាន៖ ១). ពិនិត្យនិងពិភាក្សាលើកម្មវិធីដែលត្រូវចូលរួមធ្វើបទបង្ហាញ ២). ពិនិត្យ និងធ្វើបច្ចុប្បន្នភាព Slide ឡើងវិញដើម្បីឲ្យសមស្របតាមពេលវេលាកំណត់ ៣). ពិភាក្សាជ្រើសរើសពាក្យស្លោកសម្រាប់ដាក់បញ្ចូលនៅចុងបញ្ចប់នៃ Slide ៤). ពិភាក្សាជ្រើសរើសអ្នកធ្វើបទបង្ហាញ  អ្នកត្រៀមបម្រុងសម្រាប់ធ្វើបទបង្ហាញ អ្នកជំនួយការផង ព្រមទាំងអ្នកអមដំណើរផងដែរដែរ ។










Page Menu