ថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ គណៈប្រតិភូអញ្ជើញមកពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដឹកនាំដោយលោកវេជ្ជបណ្ឌិត សៅ សុគន្ធណា អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យនៃមន្ទីរសុខាភិបាលកម្ពុជា បានមកធ្វើទស្សនកិច្ចនៅផ្នែកមន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្នុងគោលបំណងដើម្បីធ្វើការសិក្សាស្វែងយល់ ពីការអនុវត្តន៍ការងារផ្នែកមន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅពេលនេះត្រូវបានទទួលស្វាគមន៍ដោយលោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ព្រមទាំងក្រុមការងារផ្នែកមន្ទីរពិសោធន៍មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមផងដែរ ។





















