Showing posts with label ព័ត៌មមាន. Show all posts
Showing posts with label ព័ត៌មមាន. Show all posts

ពិធីទទួលស្វាគមន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

ថ្ងៃអង្គារ ១៤ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ មន្ទីរពេទ្យបង្អែកកំពង់ចាមបានរៀបចំពិធីទទួលស្វាគមន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ( គ.វ.ជ ) ក្នុងគោលបំណងដើម្បីជួបសំណេះសំណាល និងឈ្វេងយល់ ពីបទពិសោធន៍ជាក់ស្តែងនិយមស្តីពី ឧត្តមានុវត្តន៍ និងនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវា របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលជាមន្ទីរពេទ្យជ័យលាភីលេខ១ទូទាំងប្រទេសកម្រិត CPA3 ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ ។

អមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅក្នុងឱកាសនៃពិធីសំណេះសំណាល និងឈ្វេងយល់ ពីបទពិសោធន៍ជាក់ស្តែងនិយមស្តីពី ឧត្តមានុវត្តន៍ និងនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវា របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមនាពេលនោះរួមមាន ឯកឧត្តម លោកជំទាវ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ( គ.វ.ជ ) ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម លោកនាយករដ្ឋបាលខេត្តកំពង់ចាម លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរពេទ្យ ប្រធានផ្នែក នាយសាល និងមន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមផងដែរ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមគ្រប់លំដាប់ថ្នាក់រហូតទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០១៩ និងឆ្នាំ២០២៤ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថាសមិទ្ធិផល ដែលទទួលបាននៅពេលនេះមិនមែនជាការចៃដន្យនោះទេ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែង រួមទាំងភាពវៃឆ្លាត ក្នុងការដឹកនាំ ចាត់ចែងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ប្រកកបដោយភាពប្រាដកនិយម ចក្ខុវិស័យវែងឆ្ងាយ មានសាមគ្គីភាពផ្ទៃក្នុងល្អ ព្រមទាំងមានការចូលរួមពីអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ សហគមន៍ និងអង្គការដៃគូអភិវឌ្ឍនានា ដែលបង្ហាញឲ្យឃើញពីភាពប្រទាក់ក្រឡាគ្នា នៃការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ដើម្បីកៀរគរធនធនសម្រាប់អភិវឌ្ឍនមន្ទីរពេទ្យឲ្យកាន់តែមានភាពរីកចម្រើន ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យអង្គភាពផ្តល់សេវាសាធារណៈទាំងអស់ ត្រូវតែ បន្តកិច្ចខិតខំប្រឹងប្រែង កែលម្អ ពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព គណនេយ្យភាព នៃការគ្រប់គ្រង ដើម្បីបំពេញសេវាជូនប្រជាជន ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តអង្គភាពផ្តល់សេវាសាធារណៈទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែង និងប្រើប្រាស់ធនធានប្រកបដោយនវានុវត្តន៍ និងអស់សក្តានុពល ក្នុងស្មារតីរួមសាមគ្គីគ្នា និងសហការគ្នា ឱ្យកាន់តែជិតស្និទ្ធរវាងថ្នាក់ដឹកនាំអង្គភាពជាមួយមន្ត្រី អាជ្ញាធរមូលដ្ឋាន សហគមន៍ ស្ថាប័នដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីកែលម្អ ពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព គណនេយ្យភាព នៃការគ្រប់គ្រង និងការផ្លាស់ប្តូរនៃការផ្តល់សេវាសាធារណៈ ដើម្បីបំពេញសេវាជូនប្រជាជន ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ព្រមទាំងលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសកម្មភាពនានា នៃការអនុវត្តការងាររបស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ក្នុងគោលដៅ បង្កើនការផ្សព្វផ្សាយឧត្តមានុវត្តន៍ និងនវានុវត្តន៍ នៃការផ្តល់សេវារបស់អង្គភាពជ័យលាភី និងគុណតម្លៃនៃមន្ត្រីសុខាភិបាលមូលដ្ឋាន៕


















































 

ការចុះអភិបាលតាមដានភាពស៊ាំនឹងឱសថប្រឆាំងមេរោគនៅមន្ទីរពេទ្យបង្អែកខេត្ត កំពង់ចាម របស់ក្រុមការងារដើម្បីទប់ស្កាត់ភាពស៊ាំរបស់មេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិកនៃក្រសួងសុខាភិបាល

 ថ្ងៃចន្ទ ១៤ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រុមការងារផ្នែកមន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដឹកនាំដោយលោកសាស្ត្រាចារ្យ ជំនួយ ថាន់សុវណ្ណដេត អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយក្រុមការងារដើម្បីទប់ស្កាត់ភាពស៊ាំរបស់មេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិកនៃក្រសួងសុខាភិបាល ក្នុងគោលបំណងដើម្បីចុះអភិបាលតាមដានភាពសុំាឪសថ ប្រឆាំងមេរោគនិងពិនិត្យ-វាយតម្លៃមន្ទីរពិសោធន៍មីក្រូសាស្រ្ត និងមើលទិន្នន័យAMRនៅក្នុងត្រីមាសទី៤ឆ្នាំ២០២៤។         

នៅក្នុងជំនួបនោះក្រុមការងារបានពិភាក្សាលើរបៀបវារៈមួយចំនួនដូចជា៖ ១) បទបង្ហាញសកម្មភាពនិងទិន្នន័យមីក្រូឆ្នាំ២០២៤ និង ទិន្នន័យPPS ៤រដូវកាល ២) ចុះវាយតម្លៃមន្ទីរពិសោធន៍មីក្រូសាស្រ្ត ៣) ស្រង់និងពិនិត្យទិន្នន័យមន្ទីរពិសោធន៍មីក្រូសាស្រ្តរយះពេល៣ខែ  ៤) ប្រជុំជាមួយថ្នាក់ដឹកនាំនិងផ្តល់ព័ត៌មានត្រឡប់ជាមួយលទ្ធផលវាយតម្លៃ

សមាសភាពចូលរួមមាន ប្រធានផ្នែកមន្ទីរពិសោធន៍ អនុប្រធានផ្នែក បុគ្គលិកមីក្រូ ប្រធានAMS និងសមាជិកមួយចំនួន ព្រមទាំងក្រុមAMR ផងដែរ ។




Page Menu