Monday, February 20, 2023

និស្សិតថ្នាក់វេជ្ជបណ្ឌិត មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជំនាន់ទី៤៥ ចុះមកធ្វើកម្មសិក្សានៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

 ថ្ងៃចន្ទ ១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោកសាស្ត្រាចារ្យ ជំនួយ ថាន់ សុវណ្ណដេត អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ជួបជាមួយក្រុមនិស្សិតថ្នាក់វេជ្ជបណ្ឌិត មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជំនាន់ទី៤៥ ដែលបានចុះមកធ្វើកម្មសិក្សាថ្នាក់អន្តេវាសិក និងធ្វើការណែនាំពីរបៀបរបបនៃការធ្វើកម្មសិក្សាថ្នាក់អន្តេវាសិក ដោយគោរពវិន័យរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីសម្រេចគោលដៅរបស់ខ្លួន ។









Site Search