Monday, February 20, 2023

វគ្គបណ្តុះបណ្តាលស្តីពីការ វះកាត់ដោយចោះ ( Laparoscopy ) ជំងឺរលាកថង់ទឹកប្រម៉ាត់ ដោយគ្រាប់ក្រួស

 ថ្ងៃចន្ទ ១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការគាំទ្រពីឯកឧត្តម ប្រធានមន្តីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម  មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម សហការជាមួយ សមាគមសប្បុរសធម៌ សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ រួមជាមួយក្រុមគ្រូពេទ្យឯកទេសមកពីសាកលវិទ្យាល័យ UTAH នៃសហរដ្ឋអាមេរិក បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការ  វះកាត់ដោយចោះ ( Laparoscopy )  ជំងឺរលាកថង់ទឹកប្រម៉ាត់ ដោយគ្រាប់ក្រួស ចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក សាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម តំណាងឲ្យឯកឧត្តមប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ។
















Site Search