Saturday, February 18, 2023

សកម្មភាពពិនិត្យសុខភាពជូនប្រជាពលរដ្ឋនៅឃុំអូរម្លូ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ១៨ កុម្ភៈ ២០២៣

 ថ្ងៃសៅរ៍ ១៣ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដឹកនាំដោយលោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅ ឃុំ អូរម្លូ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម ។

កម្មវិធីត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម  ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច របស់ក្រសួងការពារជាតិ , អនុប្រធានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញា , អគ្គលេខាធិការរងនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងនាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាអនុប្រធានទី១ នៃក្រុមការងារបក្សចុះជួយ ខេត្តកំពង់ចាម ។












































Site Search