Showing posts with label បណ្តុះបណ្តាល. Show all posts
Showing posts with label បណ្តុះបណ្តាល. Show all posts

បណ្ដុះបណ្ដាល ​Osteopath

 

ថ្ងៃចន្ទ ៤ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យអញ្ជើញមកពីសហរដ្ឋអាមេរិច សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានរៀបចំវគ្គបណ្ដុះបណ្ដាល ​Osteopath ជូនដល់មន្ត្រីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។










វគ្គផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពីគំរោង ACCESS 2

 នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានបើកវគ្គផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពីគំរោង ACCESS 2 និង ATscaleនិងវគ្គបណ្តុះបណ្តាលពីការស្តារកាយសម្បទាពីចំងាយ(Tele Rehabilitaion)របស់អង្គការជនពិការអន្តរជាតិ(HI)ដែលបានរៀបចំនៅក្នុងសាលបណ្តុះបណ្តាលនៃមន្ទីរពេទ្យខេត្តកំពង់ចាម។នៅក្នុងមានអ្នកចូលរួមពីមន្រ្តីមន្ទីរកិច្ចការនារីមន្ទីរសង្គមកិច្ច មូនិធិជនពិការ ព្រមទាំងមន្ត្រីសុខាភិបាលពីមន្ទីពេទ្យបង្អែកជើងព្រៃ មន្ទីរពេទ្យបង្អែកព្រៃឈនិង មន្ទីរពេទ្យង្អែកខេត្តកំពង់ចាម។








វគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំនិងនវានុវត្តន៍

 ថ្ងៃពុធ ២ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ដល់បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យ តំណាងឯកឧត្តម្ភ វេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ។ សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលរួមមាន លោក លោកស្រី ថ្នាក់ដឹកនាំ ប្រធានផ្នែក អនុប្រធានផ្នែក នាយសាល នាយសាលរង គណៈកម្មការ និងក្រុមការងារនានារបស់មន្ទីរពេទ្យសរុប ចំនួន៨២នាក់ ។














សិក្ខាសាលាផ្សព្វផ្សាយស្តីអំពីគោលនយោបាយ និងនិតិវិធី ស្តង់ដារទទួលស្គាល់គុណភាពមន្ទីរពេទ្យនៃព្រះរាជាណាចកកម្ពុជា

 ថ្ងៃអង្គារ ២ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីអំពីគោលនយោបាយ និងនិតិវិធី ស្តង់ដារទទួលស្គាល់គុណភាពមន្ទីរពេទ្យនៃព្រះរាជាណាចកកម្ពុជាដល់បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមទាំងអស់ មន្ត្រីកិច្ចសន្យា មន្ត្រីជួល រួមទាំងកម្មករផងដែរ ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និង និតិវិធីមួយចំនួនដែលបាន អនុម័តរួចនៅក្នុងស្តង់ដារក្រុមទី៤៖ការបង្ការនិងការត្រួតពិនិត្យការ ចម្លងរោគ(IPC) ដល់មន្ត្រីរាជការ និង បុគ្គលិកនៃមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម។









Hospital Digital Training

 ថ្ងៃអង្គារ ១១ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរបង្អែកខេត្តកំពង់ចាម និងថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ប្រធានផ្នែក និងមន្ត្រីគន្លឹះមួយចំនួនទៀតបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាថ្មីសម្រាប់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ( Hospital Digital ) ។













បណ្តុះបណ្តាលស្តីពីការប្រើប្រាស់ម៉ាស៊ីនលាងឈាម

 ថ្ងៃព្រហស្បតិ៍ ៧ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារផ្នែកលាងឈាមនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ម៉ាស៊ីនលាងឈាម ក្រោមការសម្របសម្រួលរបស់លោកវេជ្ជបណ្ឌិតឯកទេស គួយ ណារ៉េត 







សិក្ខាសាលាស្តីពី ការចែករំលែកចំណេះដឹង ពីការគ្រប់គ្រងជំងឺទឹកនោមផ្អែម

ថ្ងៃព្រហស្បតិ៍ ៩ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម សហការជាមួយក្រុមហ៊ុន Merck ជា Labo នៅក្នុងក្រុមហ៊ុន DKSH ( Cambodia ) Ltd. បានរៀបចំសិក្ខាសាលាស្តីពី ការចែករំលែកចំណេះដឹង ពីការគ្រប់គ្រងជំងឺទឹកនោមផ្អែម ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងមានការចូលរួមពីសំណាក់ លោក លោកស្រី គ្រូពេទ្យព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និង និស្សិតថ្នាក់វេជ្ជបណ្ឌិត  កំពុងធ្វើកម្មសិក្សានៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។













Page Menu