Tuesday, July 4, 2023

សិក្ខាសាលាផ្សព្វផ្សាយស្តីអំពីគោលនយោបាយ និងនិតិវិធី ស្តង់ដារទទួលស្គាល់គុណភាពមន្ទីរពេទ្យនៃព្រះរាជាណាចកកម្ពុជា

 ថ្ងៃអង្គារ ២ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីអំពីគោលនយោបាយ និងនិតិវិធី ស្តង់ដារទទួលស្គាល់គុណភាពមន្ទីរពេទ្យនៃព្រះរាជាណាចកកម្ពុជាដល់បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមទាំងអស់ មន្ត្រីកិច្ចសន្យា មន្ត្រីជួល រួមទាំងកម្មករផងដែរ ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និង និតិវិធីមួយចំនួនដែលបាន អនុម័តរួចនៅក្នុងស្តង់ដារក្រុមទី៤៖ការបង្ការនិងការត្រួតពិនិត្យការ ចម្លងរោគ(IPC) ដល់មន្ត្រីរាជការ និង បុគ្គលិកនៃមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម។









Site Search