ថ្ងៃពុធ ២ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ដល់បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យ តំណាងឯកឧត្តម្ភ វេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ។ សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលរួមមាន លោក លោកស្រី ថ្នាក់ដឹកនាំ ប្រធានផ្នែក អនុប្រធានផ្នែក នាយសាល នាយសាលរង គណៈកម្មការ និងក្រុមការងារនានារបស់មន្ទីរពេទ្យសរុប ចំនួន៨២នាក់ ។







