២.) លោក ប្រធានមន្ទីរមុខងារសារធារណៈខេត្តកំពង់ចាម ៣.) លោក អនុប្រធានមន្ទីរមុខងារសារធារណៈខេត្តកំពង់ចាម ៤.) លោក អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម ៥.)លោក អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ចាម ៦.) លោក អភិបាលរងក្រុងកំពង់ចាម ៧.) លោកចៅសង្កាត់កំពង់ចាម ៨.) លោកចៅសង្កាត់វាលវង់ ៩.) លោក ប្រធានការិយាល័យនិយ័តកម្មមន្ទីរសុខាភិបាល ១០.) លោក ប្រធានការិយាល័យបង្ការជំងឺឆ្លងនៃមន្ទីរសុខាភិបាល ១១.) លោក អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ១២.) លោក លោកស្រីតំណាងអង្គការដៃគូអភិវឌ្ឍន៍ ១៣.) លោក លោកស្រី ក្រុមការងាររៀបចំមន្ទីរពេទ្យ ទទួលខុសត្រូវតាមលក្ខណៈវិនិច្ឆ័យទាំង៨ ។ រីឯគណៈកម្មការ វាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គវជ)មាន: តំណាងក្រសួងមុខងារសាធារណៈ តំណាងក្រសួងសុខាភិបាល តំណាងក្រសួងបរិស្ថាន តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ច និងតំណាងទីស្តីការគណៈរដ្ឋមន្រ្តីក្នុងនោះមាន៖ ១.) ឯកឧត្ដមបណ្ឌិត សយ រាសី អគ្គាធិការនៃក្រសួងមុខងារសាធារណៈ ២.) ឯកឧត្ដម ប្រាក់ ម៉ូវ អគ្គនាយកនៃក្រសួងមុខងារសាធារណៈ ៣.)ឯកឧត្ដម សៀត វិចិត្រ អគ្គលេខាធិការរងនៃក្រសួងមុខងារសាធារណៈ ៤.) លោកស្រី ឈាង អូនង៉ា អគ្គនាយករងនៃក្រសួងមុខងារសាធារណៈ ៥.) លោក ប៊ុន ម៉ានិត អនុប្រធានអង្គភាព តំណាងក្រសួងមហាផ្ទៃ ៦.) លោកវេជ្ជ. លី វិជ្ជារ៉ាវុធ ប្រធានាយកដ្ឋាននៃក្រសួងសុខាភិបាល ៧.) លោក ជា ផល្លី ប្រធាននាយកដ្ឋាននៃទីស្តីការគណៈរដ្ឋមន្រ្តី ៨.) លោកស្រី អុិត ផល្លីស ប្រធាននាយកដ្ឋាននៃក្រសួងមុខងារសាធារណៈ ៩.) លោកស្រីវេជ្ជ.លឹម ខាន់គ្រីកា អនុប្រធានការិយាល័យនៃក្រសួងសុខាភិបាល ១០.) លោក ស៊ុម សាមុត មន្រ្តីនៃក្រសួងបរិស្ថាន ១១.) លោកស្រី អ៊ុង វល័ក្ខទេវី មន្រ្ដីជំនាញនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ដំណើរទស្សនៈកិច្ចរបស់គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គណៈកម្មការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គវជ) នៅពេលនេះគឺដើម្បីចុះធ្វើការវាយតម្លៃនៅទីតាំងជាក់ស្តែងរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដែលជាបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ ។
កម្មវិធីវាយតម្លៃនេះត្រូវបានចាប់ផ្តើមដំណើរការទៅតាមកម្មវិធីដែលបានគ្រោងទុក ដោយចាប់ផ្តើមពីម៉ោង៨:០០ នាទីព្រឹក រហូតដល់ ម៉ោង១២:៣០ នាទី ថ្ងៃត្រង់ ដោយធ្វើការបែងចែកជាបីដំណាក់កាលធំៗរួមមាន ដំណាក់កាលទី១៖ ១.) មតិស្វាគមន៍របស់ប្រធានអង្គភាពនៃបេក្ខភាពជ័យលាភី ២.) ចំណាប់អារម្មណ៍របស់តំណាងអាជ្ញាធរដែនដី នៃបេក្ខភាពជ័យលាភី ៣.) មតិបើកកម្មវិធីដោយប្រធានគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគ.វ.ជ ៤.) ការបង្ហាញសមាសភាពអ្នកទទួលបន្ទុកតាមលក្ខណៈវិនិច្ឆ័យគោលនិមួយៗដើម្បីជួយផ្តល់ព័ត៌មានជូនគណៈកម្មការអន្តរក្រសួងនៃគ.វ.ជ. និងកំណត់ទីតាំងសម្រាប់ការជួបប្រជុំផ្តល់ព័ត៌មាន និងបង្ហាញភស្តុតាង ពីការអនុវត្តន៍លក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូសម្រាប់អង្គភាពមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ ដំណាក់កាលទី២៖ ការអនុវត្តន៍ការវាយតម្លៃនៅទីតាំងជាក់ស្តែងរបស់គណៈកម្មការបច្ចេកទេសអន្តរក្រសួង ផ្អែកតាមលក្ខណៈវិនិច្ឆ័យគោលដែលទទួលបន្ទុក ។ ដំណាក់កាលទី៣៖ កិច្ចប្រជុំបូកសរុបដំណើរការនៃការវាយតម្លៃនៅទីតាំងជាក់ស្តែងរបស់បេក្ខភាពជ័យលាភី ក្នុងនោះមាន៖ ១.) កម្មវិធីសំណួរ ចម្លើយ ដើម្បីបញ្ជាក់ និងទទួលព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ការវាយតម្លៃនៅតាមលក្ខណៈវិនិច្ឆ័យគោលនីមួយៗ ២.) ចំណាប់អារម្មណ៌របស់បេក្ខភាពជ័យលាភី ៣.) មតិបិទកម្មវិធីរបស់ប្រធានគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគ.វ.ជ. ។
កម្មវិធីវាយតម្លៃត្រូវបានបញ្ចប់នៅវេលាម៉ោង ១២:៣០ នាទី ថ្ងៃត្រង់ ក្រោមបរិយាកាស រីករាយ ស្និទ្ធស្នាល និងទទួលបានលទ្ធផលល្អប្រសើរ ។


















































































