ថ្ងៃសុក្រ ១០ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានចូលរួមធ្វើបទបង្ហាញ ស្តីពីលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាគំរូ ជូនគណៈកម្មការ វាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅសាលប្រជុំតូចនៃសាលាខេត្តកំពង់ចាម ក្រោមអធិតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ់អភិបាលខេត្តកំពង់ចាម សមាសភាពចូលរួមជាអធិបតីក្នុងឱកាសនោះរួមមាន ឯកឧត្តម ហាន កុសល លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ជាគណៈកម្មការ វាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលថ្នាក់ខេត្តផង ។ ជាលទ្ធផលនៃការវាយតម្លៃសម្រាប់វិស័យសុខាភិបាល៖ ១. មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ( CPA3) ២. មន្ទីរពេទ្យបង្អែកចំការលើ (CPA2) ៣. មន្ទីរពេទ្យបង្អែកបាធាយ (CPA2) ៤. មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ (CPA1) ៥. មន្ទីរពេទ្យបង្អែកព្រៃឈរ (CPA1) ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍សូមឲ្យ អង្គភាពវិស័យសុខាភិបាល និងវិស័យអប់រំខេត្ត យកចិត្តទុកដាក់ ជាពិសេសវិស័យអប់រំ សូមឱ្យនាយកសាលា ក្រុមការងារវាយតម្លៃ អាជ្ញាធរពាក់ព័ន្ធទាំងអស់ បង្កើនការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងធ្វើការងារនេះប្រកបដោយឆន្ទៈមោះមុត ដែលធានាថា សាលាដែលបានជ្រើសរើសយកទៅប្រឡងប្រណាំងនេះ ជាសាលាដែលទទួលបានជ័យលាភីក្នុងកម្រិតភាគរយណាមួយ ដែលអាចទទួលយកបាន។ ឯកឧត្តម អភិបាលខេត្ត ក៏បានយកឱកាសនោះថ្លែងកោតសរសើរដល់ លោក លោកស្រី ថ្នាក់ដឹកនាំ ទាំងអស់ដែលខិតខំសម្រេចបាននូវអង្គភាព ទៅតាមវិស័យនីមួយៗ ដាក់ជូនអង្គប្រជុំ សម្រាប់ធ្វើការពិនិត្យ និងវាយតម្លៃនាពេលនេះ៕