រសៀលថ្ងៃសុក្រ ៩កើត ខែ ផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០២៥ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានរៀបចំពិធីអបអរសាទរ និងសំណេះសំណាល ជាមួយជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និង ជាប្រធាន មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ។
សមាសភាពចូលរួមក្នុងកម្មវិធីរួមមាន ថ្នាក់ដឹកនាំមន្ទីរពេទ្យ ប្រធានផ្នែក អនុប្រធានផ្នែក នាយសាល នាយសាលរង គ្រប់ផ្នែកទាំងអស់ និងមន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមគ្រប់ផ្នែកទាំងអស់ ។
មតិស្វាគមន៍នៅក្នុងឱកាសនៃពិធីអបអរសាទរ និងសំណេះសំណាល ជាមួយជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានលើកឡើងពីដំណើរការនៃការចូលរួមប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ ដោយបានបញ្ជាក់ថាទំរាំទទួលបានលទ្ធផលនៅពេលនេះ អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ទាំងអស់ រួមទាំងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមផងដែរត្រូវឆ្លងកាត់ ការវាយតម្លៃជាច្រើនដំណាក់កាលរួមមាន៖ ១). ដំណាក់កាលវាយតម្លៃថ្នាក់ក្រុង ស្រុក ខណ្ឌ ២). ដំណាក់កាលវាយតម្លៃថ្នាក់រាជធានី ខេត្ត និង៣). ដំណាក់កាលវាយតម្លៃថ្នាក់ជាតិ ដើម្បីទទួលបាននូវចំណាត់ថ្នាក់ផ្លូវការចុងក្រោយ ។ ផ្អែកលើលទ្ធផលនៃការចុះវាយតម្លៃដល់ទីតាំងជាក់ស្តែងរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ការធ្វើបទបង្ហាញ ការសាកសួរព័ត៌មាន របស់គណៈកម្មការពាក់ព័ន្ធទៅនឹងលក្ខណៈវិនិច្ឆ័យគោលទាំង៨ និងការផ្តល់អំណះអំណាងអំពីទិដ្ឋភាពបច្ចេកទេស និងព័ត៌មានដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលបានបង្ហាញឲ្យឃើញថាមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមពិជាអង្គភាពដែលមានលក្ខណៈសម្បត្តិឆ្លើយតបទៅនឹងសូចនាករជាអតិបរមា ដែលបានកំណត់ នៅក្នុងលក្ខណៈវិនិច្ឆ័យគោលរងនៃលក្ខណៈវិនិច្ឆ័យគោលទាំង៨ ក្រោមការវាយតម្លៃយ៉ាងម៉ត់ចត់ និងច្រើនដំណាក់កាល មានការទទួលខុសត្រូវច្បាស់លាស់ មានសុចរិតភាព តម្លាភាព និងប្រកបដោយវិជ្ជាជីវៈរបស់ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) ។
ថ្លៃងក្នុងឱកាសនៃពិធីអបអរសាទរ និងសំណេះសំណាល ជាមួយជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ នោះដែរឯកឧត្តម គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានមានប្រសាសន៍ដោយបានសង្កត់ធ្ងន់ថា មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានទទួលជ័យលាភីលេខ១ (CPA3) ជាអង្គភាពផ្តល់សេវាសាធារណៈគំរូនៅពេលនេះ គឺមិនមែនជាការចៃដន្យ ហើយក៏មិនមែនទទួលលបានដោយសំណាងនោះដែរ ។ លទ្ធផលនេះទទួលបានដោយការខិតខំប្រឹងប្រែង និងការចូលរួមរបស់មន្ត្រីមន្ទីរពេទ្យទាំងអស់គ្នា ជាពិសេសដោយសារមានថ្នាក់ដឹកនាំជាអ្នកដឹកនាំ ចាត់ចែង កាច់ចង្កូត រហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់នៅពេលនេះ ។ បន្ថែមពីនោះឯកឧត្តម ក៏បានសំណូមពរឲ្យ ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរពេទ្យទាំងអស់ត្រូវតែបន្តយកចិត្តទុកដាក់ក្នុងការបំពេញការងារ ផ្តល់សេវាជុនប្រជាជនឲ្យបានកាន់តែល្អ ដើម្បីថែរក្សាកិតិយសមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមជាបន្តទៀត ។
























.jpg)










