ថ្ងៃចន្ទ ១ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានរៀបចំកម្មវិធីប្រជុំ ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ។ សមាសភាពចូលរួមក្នុងកម្មវិធីរួមមាន ថ្នាក់ដឹកនាំមន្ទីរពេទ្យ ប្រធានផ្នែក នាយសាល លោក លោកស្រីមន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ កម្មវិធីប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមឱវាទ និងរៀបចំខ្លួនដើម្បីទទួលការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ។



















