ថ្ងៃពុធ ៤ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានទទួលស្វាគមន៍ និងប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាំងអ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំសេចក្តីណែនាំសម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក ។
គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិភាក្សា សិក្សាស្វែងយល់ ពីដំណើរការនៃការផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កំរិត៣ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីប្រមូលធាតុចូលសំខាន់សម្រាប់ធ្វើបច្ចុប្បន្នភាពសេចក្ដីណែនាំសំណុំសកម្មភាពបង្គ្រប់ (CPA Guidelines) សម្រាប់ដាក់ឲ្យអនុវត្តនៅទូទាំងប្រទេស ។






