Monday, January 30, 2023

ប្រជុំគណៈកម្មការគ្រប់គ្រងមន្ទីរពេទ្យ ប្រចាំខែមករា ឆ្នាំ ២០២៣


ថ្ងៃចន្ទ ៩ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំផ្នែករដ្ឋបាល នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានរៀបចំកម្មវិធីប្រជុំប្រចាំខែ មករា ឆ្នាំ ២០២៣ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

សមាសភាពចូលរួមក្នុងកម្មវិធីប្រជុំមាន ថ្នាក់ដឹកនាំមន្ទីរពេទ្យ  ប្រធានផ្នែករដ្ឋបាល  ប្រធានផ្នែកគណនេយ្យ  និង ក្រុមការងារលើកកំពស់គុណភាពសេវាមន្ទីរពេទ្យ (QI) និង ក្រុមការងារសម្របសម្រួលទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យនៃព្រះរាជាណាចក្រកម្ពុជា (AC) ។

របៀបវារៈនៃកម្មវិធីប្រជុំ

១. កំណត់កាលបរិច្ឆេទសម្រាប់កម្មវិធី ពិនិត្យសមិទ្ធិផលឆ្នាំ២០២២ និងផែនការសម្រាប់ឆ្នាំ២០២៣

២. ពិនិត្យមើលពីវឌ្ឍនភាពនៃការសរសេរ គោលនយោបាយ និងនិតិវិធីរបស់ក្រុមការងារនិមួយៗ

៣. រៀបចំក្រុមការងារសម្រាប់ជួបជាមួយ Survey Team of JICA for Evaluation Facility

៤. ពិនិត្យមើល MOU របស់ផ្នែកផ្តល់ឈាម

៥. ពិនិត្យមើលលទ្ធភាព ទិញឡដុតសំណល់វេជ្ជសាស្ត្រ

៦. ផ្សេងៗ      

    - វិនិ័យលើកម្មករ  និងបុគ្គលិក

    - សេវាប្រមូលសម្រាមទូទៅ





Site Search