Friday, January 27, 2023

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ហុង បូឌី ត្រូវជាម្តាយឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ

 

ថ្ងៃសុក្រ ៦ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីរាជការមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដឹកនាំដោយលោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ហុង បូឌី   ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ និងត្រូវជាមាតាក្មេករបស់ លោកជំទាវវេជ្ជបណ្ឌិត ឱក លីនី ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៥ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៣:៤០ នាទី ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយជរាពាធ ។ កម្មវិធីគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ហុង បូឌី ត្រូវបានប្រារពឡើងនៅវត្តខេមវ័នក្រុង ហៅបឹងស្នាយ ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។













Site Search