Tuesday, January 10, 2023

លោកសាស្ត្រាចារ្យ យិន ស៊ីណាត និង លោកសាស្ត្រាចារ្យជំនួយ ថាន់ សុវណ្ណដេត ជួបពិភាក្សាការងារជាមួយសមាគម សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ



ថ្ងៃអង្គារ ៤ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣

លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម  និង លោកសាស្ត្រាចារ្យជំនួយ ថាន់ សុវណ្ណដេត អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រួមទាំងលោក លោកស្រី មកពីផ្នែកសម្ភព-រោគស្ត្រី និងផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានទទួលស្វាគមន៍ លោក លោកស្រី អញ្ជើញមកពីសមាគមសប្បុរសធម៌ សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីពិភាក្សាការងារ បណ្តុះបណ្តាលជំនាញ សង្គ្រោះបន្ទាន់ ចំពោះទារកទើបកើត ជូនដល់មន្ត្រីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ព្រមទាំងស្វែងយល់ពីតម្រូវការផ្សេងៗទៀតផងដែរ ។












 





Site Search