Wednesday, January 4, 2023

មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានរៀបចំកម្មវិធីប្រជុំដើម្បីពង្រឹង និងគ្រប់គ្រងវិន័យក្នុងការអនុវត្តន៍ការងាររបស់មន្ត្រីរាជការឲ្យបានល្អប្រសើរសម្រាប់ឆ្នាំ២០២៣

 

ថ្ងៃពុធ ១៣ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានរៀបចំកម្មវិធីប្រជុំ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងលោកសាស្ត្រាចារ្យជំនួយ ច្រឹង នរិទ្ធ អនុប្រធានមន្ទីរពេទ្យ និងជាប្រធានគណៈកម្មការវិន័យ និងនិយត្តកម្ម នៃមន្ទីរពេទ្យ  ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មការវិន័យ និងនិយត្តកម្ម មន្ទីរពេទ្យផងដែរ ។ កម្មវិធីប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹង និងគ្រប់គ្រងវិន័យក្នុងការអនុវត្តន៍ការងាររបស់មន្ត្រីរាជការមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ឲ្យបានល្អប្រសើរសម្រាប់ឆ្នាំ២០២៣ ។ 









Site Search