Tuesday, July 12, 2022

មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមទទួលអំណោយម៉ាស៊ីនផលិតអុកស៊ីសែនជាជំនួយរបស់រដ្ឋាភិបាលជប៉ុនតាមរយៈក្រសួងសុខាភិបាល

 

ថ្ងៃអង្គារ ១៤ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និង លោកសាស្ត្រាចារ្យជំនួយ ថាន់ សុវណ្ណដេត អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានទទួលអំណោយម៉ាស៊ីនផលិតអុកស៊ីសែន ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈក្រសួងសុខាភិបាល ។ សូមបញ្ជាក់ផងដែរថា ម៉ាស៊ីនផលិតអុកស៊ីសែននេះមានលទ្ធភាព អាចផលិតអុកស៊ីសែនបានចំណុះ ២៥ ម៉ែត្រគូប ក្នុង១ម៉ោង ហើយនឹងត្រូវរៀបចំប្រព័ន្ធចែកចាយអុកស៊ីសែនទៅតាមផ្នែកសំខាន់ៗនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។













Site Search