Showing posts with label dailynews. Show all posts
Showing posts with label dailynews. Show all posts

លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមអញ្ជើញ ចុះសួរសុខទុក្ខភរិយាកងទ័ពជួរមុខនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម



ថ្ងៃអង្គារ ១១ កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងជាអនុប្រធានអចិន្ត្រែយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសាខាខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងសហការី រួមដំណើរដោយនាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញ ចុះសួរសុខទុក្ខភរិយាកងទ័ពជួរមុខចំនួនពីរគ្រួសារ រួមមាន អ្នកស្រី សៀង ចាន់ណា អាយុ៤១ឆ្នាំ ជាភរិយាកងទ័ពជួរមុខទិស ឧត្តរមាន ជ័យ ដែលបានភៀសខ្លួនមករស់នៅស្រុកកំណើត ស្ថិតនៅភូមិអណ្តូងពោធិ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងភរិយាកងទ័ពនៅជួរមុខ១គ្រួសារទៀត ឈ្មោះ អ្នកស្រី វី ចាន់មួយលី អាយុ ២៤ឆ្នាំ បានភៀសខ្លួនមកនៅ ភូមិកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាភរិយារបស់យោធិនឈ្មោះ ឯក វិច្ឆ័យ ជាកងទ័ពជួរមុខ នៅទិស ឧត្តរមានជ័យ ដែលបានច្បាប់ពីអង្គភាពមកកំដរប្រពន្ធមួយរយ: ។

លោកជំទាវ ប៉ាង ដានី បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពី ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាខេត្តកំពង់ចាម និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាខេត្តកំពង់ចាម ជាពិសេសពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលក្នុងតូនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធាន តែងតែបានណែនាំឲ្យក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខាខេត្តកំពង់ចាម និងបណ្តាញការងារគ្រប់ថ្នាក់ យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេស ការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើង ។

នៅក្នុងឱកាសនោះដែរ លោកជំទាវ ប៉ាង ដានី បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសារកងទ័ពទាំង២គ្រួសារ ក្នុង១គ្រួសារ ទទួលបាន ម្សៅ ទឹកដោះគោ សម្ភារខោអាវទារក ឃីត ស្ត្រី ១ឈុត ផ្លែឈើស្រស់ ១កន្ត្រក និង ថវិកាចំនួន ១,០០០,០០០រៀលផងដែរ។
បើតាមការឲ្យដឹងពី នាយកសាខាកាកបាទក្រហមខេត្តកំពង់ចាម បានបញ្ជក់ថា ភរិយាវីរ:កងទ័ពជួរមុខទាំង ២នាក់ បានមកសម្រាកនិងសម្រាលកូនដោយសុវត្ថិភាពបាន១នាក់ និងម្នាក់ទៀត កំពុងត្រៀមសម្រាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលសេវាព្យាបាល និងសម្រាលជាបន្ទុករបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។









លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាល IPC

 



ដោយមានការសហការរវាង អង្គការមូលនិធិសកល ជាមួយការិយាល័យសេវាមន្ទីរពេទ្យ នៃនាយកដ្ឋានមន្ទីរពេទ្យ របស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃអង្គារ ១៣ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យ និង ការការពារ ការចម្លងរោគ ( Infection Prevention and Control ) សម្រាប់បុគ្គលិកមន្ទីរពេទ្យ និងបុគ្គលិកបណ្ឌលសុខភាព ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងលោក លោកស្រី តំណាងនាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល ។








លោកសាស្ត្រាចារ្យជំនួយ ថាន់ សុវណ្ណដេត អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមចូលរួមបើកវគ្គបណ្តុះបណ្តាលរំលឹកស្តីពីរបៀបថែទាំជំងឺ


 រសៀល ថ្ងៃព្រហស្បតិ៍ ៨ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានរៀបចំកម្មវិធីបណ្តុះបណ្តាលរំលឹកស្តីអំពី របៀបថែទាំជំងឺ ជូនដល់បុគ្គលិកថ្នែកជំងឺទូទៅ និងផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យជំនួយ ថាន់ សុវណ្ណដេត អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។








លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងក្រុមការងារគណៈកម្មការថែទាំ បានទទួលស្វាគមន៍អ្នកស្ម័គ្រចិត្តជប៉ុន ចូលមកបំរើការងារនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

 

លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងក្រុមការងារគណៈកម្មការថែទាំ បានទទួលស្វាគមន៍អ្នកស្ម័គ្រចិត្តជនជាតិជប៉ុន ចូលមកបំរើការងារនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ ។









លោកស្រីវេជ្ជ. ចាប់ ច័ន្ធធិតា និងលោកវេជ្ជ. លនទ្រីយ៍ ប៉ាទ្រិច អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានទទួលស្វាគមន៍ភ្ញៀវមកពីអង្គការ Alive & Thrive/FHI360 មកពីប្រទេសវៀតណាម

 

ថ្ងៃពុធ ៧ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងាររបស់អង្គការ Alive & Thrive / FHI360 មកពីប្រទេសវៀតណាម សហការជាមួយមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក បានមកធ្វើទស្សនកិច្ចសិក្សា នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងសិក្សាអំពីសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ ក្នុងចំណោមស្ត្រី និងកុមារនៅក្នុងប្រទេសកម្ពុជា ។ សមាសភាពចូលរួមទទួលស្វាគមន៍ភ្ញៀវនៅក្នុងឱកាសនោះរួមមាន លោកស្រីវេជ្ជ. ចាប់ ច័ន្ធធិតា លោកវេជ្ជ. លនទ្រីយ៍ ប៉ាទ្រិច អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម លោកវេជ្ជ. ណែម ប៊ុនធឿន ប្រធានផ្នែកសម្ភព រោគស្ត្រី លោកវេជ្ជ. គីម គឹមស៊្រន់ ប្រធានផ្នែកជំងឺកុមារ និងក្រុមការងារមកពីផ្នែកសម្ភព រោគស្ត្រី និងផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។








លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានជួបសំណេះសំណាលជាមួយភ្ញៀវអញ្ជើញមកពីអង្គការ Next Step

 

ថ្ងៃព្រហស្បតិ៍ ១ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានជួបសំណេះសំណាលជាមួយភ្ញៀវអញ្ជើញមកពីអង្គការ Next Step ក្នុងគោលបំណងដើម្បីពិភាក្សាការងារ ព្យាបាលជំងឺជើងខ្វេរពីកំណើត នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។









ឯកឧត្តម គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ជួបសំណេះសំណាលជាមួយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ

 

ថ្ងៃសុក្រ ៣ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម និង សហការី បានជួបសំណេះសំណាល និងទទួលស្វាគមន៍ ភ្ញៀវអញ្ជើញមកពី សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីពិភាក្សាការងារអភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។








Page Menu