Monday, January 3, 2022

មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទទួលបានម៉ាស៊ីនលាងឈាមចំនួន៥គ្រឿងនិងសម្ភារៈបរិក្ខាពេទ្

 

ថ្ងៃចន្ទ ១ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានរៀបចំពិធីប្រគល់ទទួល ម៉ាស៊ីនលាងឈាមចំនួន៥គ្រឿង ទឹកសម្លាប់មេរោគនិងសម្ភារៈបរិក្ខាពេទ្យផ្សេងទៀតដែលមានតម្លៃសរុបប្រមាណជាង១៥ម៉ឺនដុល្លារ ដែលជាអំណោយរបស់ក្រុមហ៊ុន ឆាយវ៉ាង ឯ.ក និងក្រុមហ៊ុន អេហ្វវ៉ាយជីស៊ី ( ខេមបូឌា ) តាមរយៈលោកជំទាវឱវណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាល ។ ពិធីនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីឯកឧត្តម ហាន កុសលអភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមរួមទាំងឯកឧត្តមវេជ្ជៈបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនអ្នកទៀត។





Site Search