Showing posts with label event. Show all posts
Showing posts with label event. Show all posts

មន្ត្រីរាជការផ្នែករដ្ឋបាលនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមជូនពរលោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៦

 

សូមបួងសួងដល់វត្ថុស័ក្តសិទ្ធក្នុងលោក ប្រោសប្រទាន  ពរជ័យ   សិរីមង្គល   វិបុលសុខ   មហាប្រសើរ ជូនចំពោះ លោកសាស្ត្រាចារ្យ យិន ស៊ីណាត  ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៦ យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរាជការផ្នែករដ្ឋបាលនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម សូមគោរពជូនពរ  បវរមហាប្រសើរ  ជូនចំពោះ  លោកសាស្ត្រាចារ្យ យិន ស៊ីណាត និង ភរិយា ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយសុខភាពល្អ បរិបូណ៌ បញ្ញាញាណ ភ្លឺថ្លា ឈ្លាសវៃ  សេចក្តីចម្រើន គ្រប់ប្រការ​ និង ជួបប្រទះ តែពុទ្ធពរ ទាំងបួនប្រការគឺ  អាយុ  វណ្ណៈ សុខ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំង់ចាមអញ្ជើញចូលរួមសន្និបាតបូកសរុបការងារសុខាភិបាលលើកទី៤៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥-២០៣៤។

នៅថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ សាស្ត្រ​.​ យិន​ ស៊ីណាត​ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានអញ្ជើញចូលរួមសន្និបាតបូកសរុបការងារសុខាភិបាលលើកទី៤៤ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ សន្និបាតនេះប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃគឺពីថ្ងៃទី៣ ដលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា រាជធានីភ្នំពេញ រៀបចំឡើងដោយក្រសួងសុខាភិបាល ។

















ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសួរសុខទុក្ខអ្នកជំងឺ និងបើកកម្មវិធីពិនិត្យ ព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី របស់អង្គការ Cambodia Vision

 

ព្រឹកថ្ងៃចន្ទ ១២ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និង លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរពេទ្យ ព្រមទាំង លោក លោកស្រី ប្រធានផ្នែក នាយសាល មន្ត្រីរាជការ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានចូលរួមធ្វើបដិសណ្ឋារកិច្ច ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តមអភិបាលរងខេត្ត និង លោកនាយករដ្ឋបាលខេត្តកំពង់ចាម ដែលបានអញ្ជើញមកសួរសុខទុក្ខអ្នកជំងឺ និងបើកកម្មវិធី ពិនិត្យ ព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី របស់អង្គការ Cambodia Vision ដែលបានមកបំពេញបេសកកម្ម ព្យាបាល វះកាត់ជំងឺភ្នែកឡើងបាយ ដុះកន្ទុយថ្លែន ពិនិត្យជំងឺ គ ថ្លង់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០២២ ។























Page Menu