Showing posts with label សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ. Show all posts
Showing posts with label សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ. Show all posts

សមាគម សប្បុរសធម៌ សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ

 ថ្ងៃចន្ទ ១០ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧  ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រួមជាមួយលោកវេជ្ជបណ្ឌិត ឃាង ច័ន្ទឫទ្ធា អនុប្រធានផ្នែកជំងឺកុមារនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានជួបពិភាក្សាជាមួយ លោក លោកស្រី អញ្ជើញមកពី សមាគម សប្បុរសធម៌ សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីពិភាក្សាពីតម្រូវការសម្ភារៈសម្រាប់បំពាក់នៅផ្នែកទារកទើបកើត នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។









សមាគម សប្បុរសធម៌ សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជួបពិភាក្សាការងារជាមួយប្រធានមន្ទីរពេទ្យ

 ថ្ងៃសុក្រ ១២ រោច ខែមាឃ ឆ្នាំខាល   ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម  លោកវេជ្ជបណ្ឌិត ខ្វាត់ ផូរ ប្រធានផ្នែកជំងឺវះកាត់ (ក) និងលោក ស៊ាង សាយ ប្រធានផ្នែកស្តីទីសល្យាគារ បានជួបពិភាក្សាការងារជាមួយ លោក លោកស្រី អញ្ជើញមកពីសមាគម សប្បុរសធម៌ សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីពិភាក្សាការងារ  បណ្តុះបណ្តាលជំនាញវះកាត់ដោយចោះ ( Laparoscopy )  ជំងឺរលាកថង់ទឹកប្រម៉ាត់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។










លោកសាស្ត្រាចារ្យ យិន ស៊ីណាត និង លោកសាស្ត្រាចារ្យជំនួយ ថាន់ សុវណ្ណដេត ជួបពិភាក្សាការងារជាមួយសមាគម សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ



ថ្ងៃអង្គារ ៤ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣

លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម  និង លោកសាស្ត្រាចារ្យជំនួយ ថាន់ សុវណ្ណដេត អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រួមទាំងលោក លោកស្រី មកពីផ្នែកសម្ភព-រោគស្ត្រី និងផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានទទួលស្វាគមន៍ លោក លោកស្រី អញ្ជើញមកពីសមាគមសប្បុរសធម៌ សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីពិភាក្សាការងារ បណ្តុះបណ្តាលជំនាញ សង្គ្រោះបន្ទាន់ ចំពោះទារកទើបកើត ជូនដល់មន្ត្រីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ព្រមទាំងស្វែងយល់ពីតម្រូវការផ្សេងៗទៀតផងដែរ ។












 





Page Menu