Showing posts with label ទិវាវេជ្ជសាស្ត្រ. Show all posts
Showing posts with label ទិវាវេជ្ជសាស្ត្រ. Show all posts
ទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រ លើកទី៧ និងទិវាវិទ្យាសាស្ត្រថែទាំ លើកទី៤ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
សូមទស្សនាវីដេអូ ស្តីពីកម្មវិធីទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រ លើកទី៧ និងទិវាវិទ្យាសាស្ត្រថែទាំ លើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
ទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រ លើកទី៧ និងទិវាវិទ្យាសាស្ត្រថែទាំ លើកទី៤ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
December 27, 2024
ទិវាវេជ្ជសាស្ត្រ
ថ្ងៃសុក្រ ១២ រោច ខែ មិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០២៤ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានរៀបចំ “ ទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រ លើកទី៧ និងទិវាវិទ្យាសាស្ត្រថែទាំ លើកទី៤ ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល ។ កម្មវិធីត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ផងដែរ ។ សមាសភាពចូលរួមមានលោក លោកស្រីវេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង ឆ្មប ចូលរួមដោយផ្ទាល់មានចំនួនប្រមាណ ២១៧ នាក់ និងចូលរួមតាមប្រព័ន្ធ Zoom មានចំនួន ១០០០នាក់ ។
នៅក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យក៏បានក្រើនរំលឹកអំពីគោលនយោបាយរាជរដ្ឋាភិបាលអាណិត្តទី៧ និងក្រសួងសុខាភិបាលទាំង៩ និងអាទិភាពចំបង៣ ដែលក្នុងនោះមានការលើកគុណភាព នៃសេវាពិនិត្យព្យាបាលថែទាំសង្គ្រោះ និងបញ្ជូនប្រកបដោយសុវត្ថិភាពខ្ពស់ ។ ក្នុងនោះការបណ្តុះបណ្តាលមុនបំពេញការងារដោយគុណភាព និងការបណ្តុះបណ្តាលបន្តជាប្រចាំ និងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាលខ្ពស់ គឺជាកត្តាជោគជ័យយូរអង្វែង។ បន្ថែមពីនេះទៀត ឯកឧត្តមសាស្ត្រាចារ្យប្រសាសន៍ផ្ដាំផ្ញើថា ការពង្រឹងគុណភាព និងសុវត្ថិភាព និងក្រមសីធម៌វិជ្ជាជីវៈ គឺត្រូវធ្វើទាំងសេវាសាធារណៈ និងឯកជន ហើយត្រូវអនុវត្តព្រមគ្នា និងការធ្វើនិយ័តកម្មដោយមុឺងម៉ាត់ផងដែរ។
ទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម លើកទី៦
June 29, 2023
ទិវាវេជ្ជសាស្ត្រ
ថ្ងៃព្រហស្បតិ៍ ១២ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានរៀបចំកម្មវិធីទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម លើកទី៦ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
សមាសភាពចូលរួមក្នុងកម្មវិធីរួមមានលោក លោកស្រី វេជ្ជបណ្ឌិត គ្រូពេទ្យ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម លោក លោកស្រី វេជ្ជបណ្ឌិត គ្រូពេទ្យ អញ្ជើញមកពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិនានាក្នុងក្របខ័ណ្ឌមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម និងមកពីខេត្តមួយចំនួនទៀតដូចជាខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តតាកែវ ព្រមទាំងលោក លោកស្រី វេជ្ជបណ្ឌិត គ្រូពេទ្យ ចូលរួមតាមរយៈ ZOOM ផងដែរ ។


































































