Wednesday, May 24, 2023

ដំណើរទស្សនកិច្ចភ្ញៀវមកពីសាកលវិទ្យាល័យ UTAH នៃសហរដ្ឋអាមេរិក

ថ្ងៃពុធ ៥ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លោកសាស្ត្រាចារ្យ ជំនួយ ថាន់ សុវណ្ណដេត អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានទទួលស្វាគមន៍ លោក លោកស្រី គ្រូពេទ្យអញ្ជើញមកពីសាកលវិទ្យាល័យ UTAH នៃសហរដ្ឋអាមេរិក  តាមរយៈ​សមាគមសប្បុរសធម៌ សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ  បានចុះមកទស្សកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ព្រមទាំងបាន ពិភាក្សាពីតម្រូវការសម្ភារៈបរិក្ខាពេទ្យ និងតម្រូវការបណ្តុះបណ្តាល សម្រាប់មន្ត្រីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមផងដែរ ។















Site Search