Friday, May 12, 2023

ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ បានចូលរួមស្តាប់បទបង្ហាញស្តីពីលទ្ធផលនៃការសិក្សាបឋមរបស់ក្រុមការងារគម្រោងកម្ចី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ( JICA )

 ថ្ងៃសុក្រ ៨ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំមន្ទីរពេទ្យ  ប្រធានផ្នែក និងគ្រូពេទ្យ  នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋខបាលខេត្តកំពង់ចាម និងជាទីប្រឹក្សាក្រសួងសុខាភិបាល បានចូលរួមស្តាប់បទបង្ហាញស្តីពីលទ្ធផលនៃការសិក្សាបឋម  ដើម្បីអភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមឲ្យក្លាយទៅជាមន្ទីរពេទ្យតំបន់ របស់ក្រុមការងារគម្រោងកម្ចី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ( JICA )  ដោយទទួលបានលទ្ធផលជាផ្លែផ្កាគួឲ្យកត់សំគាល់ ។













Site Search