Friday, March 24, 2023

ក្រុមហ៊ុនណូវ៉ូណ័រឌីស បានមកទស្សនកិច្ចនៅផ្នែកជំងឺទឹកនោមផ្អែមមន្ទីរបង្អែកខេត្តកំពង់ចាម

 ថ្ងៃសុក្រ ៣ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោកសាស្ត្រា ជំនួយ  ច្រឹង  នរិទ្ធ  អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងក្រុមការងារផ្នែកជំងឺទឹកនោមផ្អែម បានទទួល ស្វាគមន៍ ក្រុមហ៊ុនណូវ៉ូណ័រឌីស ដែលបានមកទស្សនកិច្ចនៅផ្នែកជំងឺទឹកនោមផ្អែមមន្ទីរបង្អែកខេត្តកំពង់ចាម។ គោលបំណងនៃទស្សនកិច្ចនេះដើម្បីស្វែងយល់ពីការជួយគាំទ្រគម្រោងទឹកនោមផ្អែមប្រភេទទី ១ ស្ថានភាពជម្ងឺទឹកនោមផ្អែមជារួម និងជម្ងឺមិនឆ្លងផ្សេងទៀត។








Site Search