Friday, March 17, 2023

កម្មវិធីប្រជុំផ្តល់ព័ត៌មានត្រឡប់ស្តីពីសកម្មភាព AMR របស់ផ្នែកមន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

ថ្ងៃ សុក្រ ១១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានរៀបចំកម្មវិធីប្រជុំផ្តល់ព័ត៌មានត្រឡប់ស្តីពីសកម្មភាព AMR របស់ផ្នែកមន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ សមាសភាពចូលរួមមាន លោក លោកស្រី អញ្ជើញមកពីក្រសួងសុខាភិបាល  និង លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរពេទ្យ   ប្រធានផ្នែក  អនុប្រធានផ្នែក  ព្រមទាំងមន្ត្រីផ្នែកមន្ទីរពិសោធន៍មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមផងដែរ ។









Site Search