Thursday, February 16, 2023

ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាមមកសិក្សាស្វែងយល់ពីសេវាពិនិត្យនិងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

ថ្ងៃព្រហស្បតិ៍ ១១ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយមន្ត្រីនៃរដ្ឋបាលខេត្តកំពង់ចាម បាន អញ្ជើញចូលរួមស្តាប់បទបង្ហាញពីបច្ចុបន្នភាពនៃការអភិវឌ្ឍន៍មន្ទីរពេទ្យនិងសិក្សាស្វែងយល់ពីសេវាពិនិត្យនិងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម  ព្រមទាំងបានពិភាក្សាការងារមួយចំនួន ដើម្បីពិនិត្យមើលលទ្ធភាពនៅក្នុងការពង្រីកសេវា វះកាត់ជំងឺ ត្រចៀក ច្រមុះ បំពង់ក នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមផងដែរ ។ 

សមាសភាពចូលរួមក្នុងកម្មវិធីរួមមាន លោកវេជ្ជបណ្ឌិត សេង សុផារុន អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម និងលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរពេទ្យ ព្រមទាំង លោក លោកស្រី ប្រធានផ្នែក អនុប្រធានផ្នែក ដែលពាក់ព័ន្ធផងដែរ ។














Site Search