Monday, January 16, 2023

ក្រុមការងារគ្រូពេទ្យជនជាតិកូរ៉េ មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Yeungnam University មានភារៈកិច្ចចុះមកបំពេញបេសកកម្មនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម


ក្រុមការងារគ្រូពេទ្យជនជាតិកូរ៉េ មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Yeungnam University បានចុះមកបំពេញបេសកកម្មនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម  ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧   ខែ មករា  ឆ្នាំ២០២៣  ក្នុងគោលបំណងដើម្បីផ្តល់ប្រឹក្សាផ្នែកវេជ្ជសាស្ត្រទាក់ទងនឹងជំងឺរ៉ាំរ៉ៃដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម  ប្រទេសកម្ពុជា និង ធ្វើការអប់រំស្តីពី របបអាហារទាក់ទងនឹងជំងឺរ៉ាំរ៉ៃ ដល់មន្ត្រីសុខាភិបាល ក្នុងនាមជាមនុស្សធម៌  និង នាំយកមកជាមួយនូវ ឱសថ សម្ភារៈបរិក្ខាពេទ្យមួយចំនួន សម្រាប់ប្រើប្រាស់នៅក្នុងកម្មវិធីពិនិត្យ ព្យាបាលជំងឺខាងលើផងដែរ  ។  








សូមបញ្ជាក់ផងដែរថានៅពេលរសៀលក្រុមការងារគ្រូពេទ្យជនជាតិកូរ៉េ មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Yeungnam University ក៏បានចែករំលែកចំណេះដឹងទាក់ទងជាមួយប្រធានបទអាហារូបត្ថម្ភ និងការការពារជំងឺមិនឆ្លង ( Nutrition and Prevention of NCDs ) ជូនដល់លោក លោកស្រីជាគ្រូពេទ្យអញ្ជើញមកពីផ្នែកជំងឺកុមារ ផ្នែកសង្រ្គោះបន្ទាន់ ផ្នែកជំងឺទូទៅ និងផ្នែកជំងឺទឹកនោមផ្អែម ។









Site Search