Wednesday, January 11, 2023

មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម សហការជាមួយក្រុមជំនាញមកពី JICA រៀបចំវគ្គបណ្តុះបណ្តាលស្តីអំពីការប្រើប្រាស់កុំព្យូទ័រជំនួយក្នុងការធ្វើរោគវិនិច្ឆ័យ

 


ថ្ងៃពុធ ៥ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម សហការជាមួយក្រុមជំនាញមកពីអង្គការ JICA បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពីការប្រើប្រាស់កុំព្យូទ័រជំនួយក្នុងការធ្វើរោគវិនិច្ឆ័យ ( Computer aided detection for chest X-Ray imaging ) ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម លោកសាស្ត្រាចារ្យជំនួយ ថាន់ សុវណ្ណដេត អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងលោក Ikuma NOZAKI មកពី National Center for Global Health and Medicine ។

សមាសភាពចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះរួមមានលោក លោកស្រី គ្រូពេទ្យ និងបុគ្គលិកមកពីផ្នែក សង្រ្គោះបន្ទាន់ ផ្នែកជំងឺទូទៅ ផ្នែកជំងឺកុមារ ផ្នែកជំងឺរបេង និងផ្នែកវិទ្យុសាស្ត្រ សរុបប្រមាណ ២០នាក់ ។







Site Search