Wednesday, December 7, 2022

ក្រុមការងារជនជាតិកូរ៉េមកពីសាកលវិទ្យាល័យ Yeungnam បានចុះមកធ្វើទស្សនៈកិច្ចនៅផ្នែកជំងឺទឹកនោមផ្អែមនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

 

ថ្ងៃពុធ ១៤ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ តាមរយៈឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តមប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ក្រោមការសម្របសម្រួលរបស់ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្រុមការងារជនជាតិកូរ៉េ មកពីសាកលវិទ្យាល័យ Yeungnam បានចុះមកធ្វើទស្សនៈកិច្ចនៅផ្នែកជំងឺទឹកនោមផ្អែមនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីសិក្សាលើគម្រោង ពិគ្រោះ ព្យាបាលជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងការផ្តល់ដំបូន្មានអំពីរបបចំណីអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដែលនឹងដាក់ឲ្យដំណើរការនៅថ្ងៃទី១៥ - ១៦ ខែ មករា ឆ្នាំ ២០២៣ ។ 














Site Search