Thursday, December 29, 2022

មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមរៀបចំទិវាវិទ្យាសាស្ត្រថែទាំ គិលានុប្បដ្ឋាក-យិកា ឆ្មប លើកទី៣ ក្រោមប្រធានបទ " គិលានុបដ្ឋាក យិកា និងឆ្មបជាធនធានមិនអាចខ្វះបានក្នុងការផ្តល់សេវាថែទាំប្រកបដោយប្រសិទ្ធិភាព ដើម្បីសម្រេចឲ្យបានូវស្តង់ដារទទួលស្គាល់គុណភាពមន្ទីរពេទ្យនៅកម្ពុជា "


ថ្ងៃព្រហស្បតិ៍ ៧ កើត ខែបុស្ស ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅមន្ទីរពេទ្យខេត្តកំពង់ចាមបានរៀបចំកម្មវិធីទិវាវិទ្យាសាស្ត្រថែទាំគិលានុប្បដ្ឋាក-យិកា ឆ្មប ​លើកទី៣ ក្រោមប្រធានបទ" គិលានុបដ្ឋាក យិកានិងឆ្មបជាធនធានមិនអាចខ្វះបានក្នុងការផ្តល់សេវាថែទាំប្រកបដោយប្រសិទ្ធិភាពដើម្បីសម្រេចឲ្យបានូវស្តង់ដារទទួលស្គាល់គុណភាពមន្ទីរពេទ្យនៅកម្ពុជា "  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ និងជាប្រធានគណកម្មការសម្របសម្រួល គណៈវិជ្ជាជីវៈទាំង៥ 

សមាសភាពចូលរួមជាអធិបតីភាពរួមមាន៖
១. ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ  ភីរុណ  ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរ                          សុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម
២. លោកសាស្រ្តាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម
៣. នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម
៤. ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ចាម
៥. ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកកម្ពុជា
៦. ប្រធានសមាគមគិលានុបដ្ឋាកកម្ពុជា
៧. ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ចាម
៨. ប្រធានក្រុមប្រឹក្សាគណៈឆ្មបកម្ពុជា
៩. ប្រធានសមាគមឆ្មបកម្ពុជា
១០. ប្រធានក្រុមប្រឹក្សាគណៈឆ្មបខេត្តកំពង់ចាម
១១. ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ
១២. ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តត្បូងឃ្មុំ
១៣. ប្រធានក្រុមប្រឹក្សាគណៈឆ្មបខេត្តត្បូងឃ្មុំ
១៤. ប្រធានមន្ទីរពេទ្យយោធភូមិភាគ២ 



កម្មវិធីទិវាវិទ្យាសាស្ត្រថែទាំគិលានុប្បដ្ឋាក-យិកានិងឆ្មបលើកទី៣របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ១.លើកកម្ពស់​សមត្ថភាព​អនុវត្ត​បង្កើន​គុណភាព​ក្នុង​ការ​ផ្តល់​សេវា​ថែទាំ​និង​អភិវឌ្ឍន៍​ផ្នែក​ប្រកប​ដោយ​​គុណភាព​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​និង​មាន​ភាព​ទទួលខុសត្រូវ​របស់​គិលានុបដ្ឋាកយិ​កា​និង​ឆ្មប​ដែល​ជា​សហការី​ដ៏​ជិត​ស្និទ្ធ​ជាមួយ​គ្រូពេទ្យ​ ​ ២. ពង្រឹងសមត្ថភាព​ទទួលខុសត្រូវ​លើ​ការ​រៀបចំ​អនុវត្ត​ការងារ​ថែទាំ​ឲ្យ​មានគុណ​ភាព​ស្រប​តាម​ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យា​ថ្មី​និង​ផ្តល់​ការ​ថែទាំ​ដូច​ៗ​គ្នា​ទាំង​អ្នក​ក្រីក្រ​ក៏​ដូច​ជា​អ្នកមាន​លទ្ធភាព​ដោយ​គោរព​ក្រមសីលធម៌​វិជ្ជា​ជី​វះ ៣.ពង្រឹង​សមត្ថកិច្ច​ដល់​គិលានុបដ្ឋាក-យិ​កា​ ឆ្មប​ដើម្បី​ផ្តល់​សេ​វា​ថែទាំ​ឆ្លើយ​តប ​តម្រូវការ​របស់​អតិថិជន​និង​តាម​ការ​រីក​ចម្រើន​នៅ​ប្រទេស​ជិតខាង​ក្នុង​តំបន់​អាស៊ាន​  ៤.​ពង្រឹង​នូវ​ការ​រៀបចំ​សណ្តាប់ធ្នាប់​អនាម័យ​និង​ភាព​ស្អាត​ជា​និច្ច​របស់​ផ្នែក​ក្នុង​គោលដៅ​កាត់​បន្ថយ​និង​លុប​បំបាត់​នូវ​កា​ចម្លងរោគ​ក្នុង​មន្ទីរពេទ្យ​  ៥.ទាញ​យក​បទ​ពិសោធន៍​ការងារ​ពី​អង្គ​សិក្ខាសាលា​យក​ទៅ​អនុវត្ត​សហការ​ជាមួយ​គ្រូពេទ្យ​ឲ្យ​មានការ​រីក​ចម្រើន​លើ​ផ្នែក​ថែទាំ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​  ៦.ពង្រឹងសមត្ថភាពគិលានុបដ្ឋាក-យិកានិងឆ្មប ក្នុងការផ្តល់សេវាថែទាំប្រកបដោយប្រសិទ្ធិភាពដើម្បីសម្រេចឲ្យបាននូវស្តង់ដារទទួលស្គាល់ គុណភាពមន្ទីរពេទ្យនៅកម្ពុជា" ។

មានប្រសាសន៍ក្នុងពិធីបើក ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិនិងជាប្រធានគណកម្មការសម្របម្រួលគណៈវិជ្ជាជីវៈទាំង៥រួមមានបានផ្តល់នូវអនុសាសន៍ល្អៗដូចជា គិលានុបដ្ឋាក យិកា ឆ្មបមានការងារនិងការទទួលខុសត្រូវរបស់ខ្លួនដែលត្រូវអនុវត្តការងារទៅតាមNursing Process ប្រកបដោយគុណភាព និងប្រសិទ្ធិភាព ។ គិលានុបដ្ឋាក យិកា ឆ្មប មានការងារត្រូវបំពេញ ផ្សេងពីការងាររបស់គ្រូពេទ្យ ពោល គឺមិនមែនធ្វើការដើម្បីបំរើឲ្យគ្រូពេទ្យនោះទេ តែត្រូវធ្វើការដោយមានការបង្គ្រប់គ្នាទៅវិញទៅមក មិនអាចអត់មួយណាបានឡើយ គ្រូពេទ្យសំខាន់ រីឯគិលានុបដ្ឋាក យិកា ឆ្មប ក៏សំខាន់ដូចគ្នា ដូច្នេះសូមឲ្យគ្រូពេទ្យមើលឃើញពីសារៈសំខាន់របស់អ្នកថែទាំអ្នកជំងឺដែលជាកិច្ចការរបស់គិលានុបដ្ឋាក-យិកា និងឆ្មប។ មិនតែប៉ុណ្ណោះ គិលានុបដ្ឋាក-យិកា និងឆ្មប ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមនិយាមវិជ្ជាជីវៈរបស់ខ្លួនដូចដែលបានកំណត់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។



សភាពចូលរួមនៅក្នុងកម្មវិធីរួមមាន លោក លោកស្រី គ្រូពេទ្យ គិលានុបដ្ឋាក-យិកា ឆ្មប បំរើការងារនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម  លោក លោកស្រី គ្រូពេទ្យ គិលានុបដ្ឋាក-យិកា ឆ្មប មកពីមន្ទីរពេទ្យបង្អែកទាំង៩ ក្រោមឱវាទមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម  លោក លោកស្រី គ្រូពេទ្យ គិលានុបដ្ឋាក-យិកា ឆ្មប មកពីខេត្តត្បូងឃ្មុំ  សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម មន្ទីរពេទ្យយោធភូមិភាគ២ ប្រមាណ ១៨១ នាក់  ស្រីចំនួន ៩៧ នាក់  និងលោក លោកស្រី ចូលរួមតាមកម្មវិធី ZOOM ប្រមាណ ២៥៣ នាក់ ។

       


 គណៈមេប្រយោគសម្របសម្រួលមាន  លោកសាស្ត្រាចារ្យ យិន ស៊ីណាត  លោកអនុបណ្ឌិត អ៊ុន សាន  លោកស្រី ប្រាក់ ម៉ានីឡា  លោកសាស្ត្រាចារ្យ ជំនួយ ថាន់ សុវណ្ណដេត លោកស្រី ជុក ធីតា លោកស្រី ជុំ សមបុណ្យថា   លោកសាស្ត្រាចារ្យ ជំនួយ លនទ្រីយ៍ ប៉ាទ្រិច លោកស្រី មុត សុវណ្ណារ៉ា  លោកស្រី អាន ច័ន្ទថា




កម្មវិធីទិវាវិទ្យាសាស្ត្រថែទាំ គិលានុប្បដ្ឋាក-យិកា ឆ្មប លើកទី៣ របស់មន្ទីរពេទ្យខេត្តកំពង់ចាម ត្រូវបានប្រព្រឹត្តិទៅតាមការគ្រោងទុក និង មានដំណើរបានល្អប្រសើរគួរឲ្យកត់សំគាល់  ដោយមានការចាប់អារម្មណ៌ពីសំណាក់ថ្នាក់ដឹកនាំ និងអ្នកចូលរួមដោយមានការចោទជាសំនួរដែលមានខ្លឹមសារ និងសារៈសំខាន់ សម្រាប់ទុកជាបទពិសោធន៍និងរៀនសូត្រដើម្បីអភិវឌ្ឍន៍ខ្លួន សម្រាប់អនុវត្តសកម្មភាពថែទាំអ្នកជំងឺ ប្រកបដោយគុណភាពនិងសុវត្ថិភាព ព្រមទាំងងទទួលបានការបកស្រាយយ៉ាងច្បាស់លាស់ពីសំណាក់អ្នកធ្វើបទបង្ហាញ និង មានការចូលរួមបកស្រាយពីគណៈមេប្រយោគ និង អ្នកសម្របសម្រួលផងដែរ ។ នៅរៀងរាល់ពេលបញ្ចប់វគ្គនិមួយៗមាននាទីសំនួរ និងចំលើយ ព្រមទាំងមានការពិភាក្សាគ្នា យ៉ាងផុសផុល ប្រកបដោយប្រសិទ្ធិភាព និង ប្រសិទ្ធិពល ។

       






































Site Search