Showing posts with label CHAS. Show all posts
Showing posts with label CHAS. Show all posts

ដំណើរទស្សនៈកិច្ចគាំទ្រការអនុវត្តន៍ ស្តង់ដារទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យនៃព្រះរាជាណាចក្រកម្ពុជា (CHAS) របស់ក្រុមការងារFHI-360

 

ថ្ងៃអង្គារ ៩ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្រុមការងារលើកកម្ពស់គុណភាព សេវាមន្ទីពេទ្យ និងក្រុមការងារសម្របសម្រួលស្តង់ដារទទួលស្គាល់គុណភាពសេវា មន្ទីរពេទ្យនៃព្រះរាជាណាចក្រកម្ពុជា (CHAS) ដឹកនាំដោយ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានទទួលស្វាគមន៍ដំណើរទស្សនៈកិច្ចគាំទ្រការអនុវត្តន៍ ស្តង់ដារទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យនៃព្រះរាជាណាចក្រកម្ពុជា (CHAS) របស់ក្រុមការងារFHI-360 នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។



















វគ្គផ្សព្វផ្សាយស្តីពីលក្ខណៈវិនិច្ឆ័យនៃស្តង់ដារទទួលស្គាល់គុណភាពសេវា មន្ទីរពេទ្យនៃព្រះរាជាណាចក្រកម្ពុជា (CHAS)

 

រសៀលថ្ងៃច័ន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានរៀបចំវគ្គផ្សព្វផ្សាយស្តីពីលក្ខណៈវិនិច្ឆ័យនៃស្តង់ដារទទួលស្គាល់គុណភាពសេវា មន្ទីរពេទ្យនៃព្រះរាជាណាចក្រកម្ពុជា (CHAS) ដែលមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមសម្រេចបាន ដើម្បីត្រៀមទទួលការចុះទស្សនៈកិច្ចគាំទ្រការអនុវត្ត CHAS របស់ក្រុមការងារFHI-360ដល់បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្រោមការសម្របសម្រួលរបស់លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងលោកវេជ្ជបណ្ឌិត ម៉ី មុនីបូរិន្ទ អនុប្រធានមន្ទីរពេទ្យ និងជាប្រធានគណ:កម្មការលើកកម្ពស់គុណភាពសេវាមន្ទីពេទ្យ (QI) ។









Page Menu