Showing posts with label ទិវាសំអាតបរិស្ថាន. Show all posts
Showing posts with label ទិវាសំអាតបរិស្ថាន. Show all posts

ទិវាសម្អាតបរិស្ថានមន្ទីរពេទ្យ ក្រោមប្រធានបទរួមគ្នាថែរក្សាមេត្រីបរិស្ថាន ក្នុងមន្ទីរពេទ្យយើងឲ្យបានកាន់តែប្រសើឡើង

 ថ្ងៃចន្ទ ៧ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានរៀបចំកម្មវិធីអបអរសាទរទិវាសម្អាតបរិស្ថានមន្ទីរពេទ្យ ក្រោមប្រធានបទរួមគ្នាថែរក្សាមេត្រីបរិស្ថាន ក្នុងមន្ទីរពេទ្យយើងឲ្យបានកាន់តែប្រសើឡើង ។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម និងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរពេទ្យ លោក លោកស្រី មន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក លោកស្រី មន្ត្រីរាជការ និងកម្មករ នៃមន្តីរពេទ្យបង្អែកខេត្តកំពង់ចាម ព្រមទាំងលោក លោកស្រី អ្នកជំងឺ អ្នកកំដរជំងឺផងដែរ ។គោលបំណងនៃកម្មវិធីគឺដើម្បី៖១)បង្កើនការយល់ដឹងដល់មន្ត្រីរាជការ កម្មករទាំងអស់អោយយល់ដឹងពីបញ្ហាបរិស្ថាន និងការអភិវឌ្ឍមេត្រីភាពបរិស្ថាន ២)ជុំរុញនិងលើកទឹកចិត្តអោយមន្ត្រីរាជការ និងកម្មករទាំអស់ចូលរួមសំអាតបរិស្ថានក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ៣)ជាការរួមចំណែកធ្វើអោយភពផែនដីដ៏ស្អាតរបស់យើងមានពណ៌បៃតងកាន់តែស្រស់ជាងមុន។
















Page Menu