លោកសាស្ត្រាចារ្យ ជំនួយ ច្រឹង នរិទ្ធ ចូលនិវត្តន៍តាមអាយុកំណត់

 ថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥  ថ្នាក់ដឹកនាំមន្ទីរពេទ្យ និង មន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម  សូមធ្វើការកោតសរសើរ និង ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ លោកសាស្ត្រាចារ្យ ជំនួយ  ច្រឹង  នរិទ្ធ ដែលបានចូលនិវត្តន៍តាមអាយុកំណត់នៅពេលនេះ ។ លោកសាស្ត្រាចារ្យ ជំនួយ  ច្រឹង  នរិទ្ធ បានបំពេញកាតព្វកិច្ចជា គ្រូពេទ្យព្យាបាលជំងឺ  ជាប្រធានផ្នែក ជាប្រធានគណៈកម្មការនានា និងជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ព្រមទាំងបានចូលរួមយ៉ាងសកម្ម នៅក្នុងសកម្មភាពការងារអភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមអស់រយៈពេល ៣៣ ឆ្នាំ កន្លងមកនេះបានយ៉ាងល្អប្រសើរ ។ សូមគោរពជូនពរ លោកសាស្ត្រាចារ្យ ជំនួយ  ច្រឹង  នរិទ្ធ  និង ក្រុមគ្រួសារ  សូមជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ  វណ្ណៈ សុខៈ  ពលៈ  កុំបី  ឃ្លាងឃ្លាតឡើយ ។












Page Menu