ថ្ងៃពុធ ១៣ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យមកពីប្រទេសបារាំង សហការជាមួយគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានពិនិត្យព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក ជូនអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។








