Tuesday, April 18, 2023

លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានចូលរួមពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ( MOU )

 ថ្ងៃអង្គារ ១៣ រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានចូលរួមពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ( MOU )  រវាង មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសមៈ, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីពេទ្យបង្អែកខេត្តបាត់ដំបង, មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និង មន្ទីរពេទ្យ Gabriel Montpied C.H.U CLERMONT-FERRAND និង មន្ទីរពេទ្យ Purpan C.H.U Toulouse  ក្រោមអធិបតីភាពឯកឧត្តម សាស្ត្រាចារ្យ  ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល  ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម  ឯកឧត្ដម ឱសថ បណ្ឌិត  វឿង  ប៊ុន រេត  ទីប្រឹក្សា សម្តេច ក្រឡាហោម  ស  ខេង  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ  និង ជា ប្រធាន មន្ទីរ សុខាភិបាល នៃ រដ្ឋបាល ខេត្ត បាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំដទៃទៀតផងដែរ ។














Site Search