Thursday, April 13, 2023

មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានរៀបចំពិធីសង្ក្រានឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣

 ថ្ងៃព្រហស្បតិ៍ ៨ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានរៀបចំពិធីសង្ក្រានឆ្នាំថ្មី  ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧  គ.ស ២០២៣ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមានលេងរបាំត្រុដ ដេញឧបទ្រុបចង្រៃក្នុងឆ្នាំចាស់ និងសុំសេចក្តីសុខ សេចក្តីម្រើនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមវត្តមានរបស់ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងមន្ទីរពេទខ្យបង្អែកខេត្តកំពង់ចាម ព្រមទាំងភ្ញៀវកិតិយសជាច្រើនរូបទៀតផងដែរ ។





















Site Search