Sunday, February 26, 2023

មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមអាចធ្វើបានការ វះកាត់ដោយចោះ ( Laparoscopy ) ជំងឺរលាកថង់ទឹកប្រម៉ាត់ ដោយគ្រាប់ក្រួស និងវះកាត់ដាក់ដែកឆ្អឹងខ្នង

សូមអបអរសាទរមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមអាចធ្វើបាន  ការវះកាត់ដោយចោះ ( Laparoscopy )  ជំងឺរលាកថង់ទឹកប្រម៉ាត់ ដោយគ្រាប់ក្រួស  និងវះកាត់ដាក់ដែកអបឆ្អឹងខ្នង ។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម  មានរឿងល្អពីរដែលបានកើតឡើងគួរឲ្យកត់សំគាល់ ហើយក៏ជាសករាជមួយ ដែលបានបើកនូវទំព័រប្រវត្តិសាស្ត្រថ្មី នៃការអនុវត្ន៍តបច្ចេកទេសជាន់ខ្ពស់ សម្រាប់ការវះកាត់ដោយចោះ ( Laparoscopy )  ចំពោះជំងឺរលាកថង់ទឹកប្រម៉ាត់ដោយគ្រាប់ក្រួស  និងការវះកាត់ដាក់ដែកឆ្អឹងខ្នង ចំពោះអ្នកជំងឺដែលមានបញ្ហាឆ្អឹងខ្នង  ដែលមន្ទីរពេទ្យពុំធ្លាប់មានពីមុនមក ។ 

សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហា ជំងឺរលាកថង់ទឹកប្រម៉ាត់ដោយគ្រាប់ក្រួស  និងអ្នកជំងឺដែលមានបញ្ហាឆ្អឹងខ្នង  សូមអញ្ជើញមកពិគ្រោះ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយមានក្រុមគ្រូពេទ្យជំនាញឯកទេស ផ្តល់សេវាជូន ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដែលបានខិតខំសិក្សារៀនសូត្រ ព្រមទាំងយកចំណេះដឹង និងបច្ចេកទេសជាប់ខ្ពស់នេះ មកជួយដល់ប្រជាជននៅក្នុងខេត្តកំពង់ចាម ក៏ដូចជាខេត្តនៅជុំវិញផងដែរ ។

សកម្មភាពវះកាត់ដាក់ដែកអបឆ្អឺងខ្នង












សកម្មភាពវះកាត់ដោយចោះ ( Laparoscopy )  ជំងឺរលាកថង់ទឹកប្រម៉ាត់ដោយគ្រាប់ក្រួស







Site Search